(ភ្នំពេញ)៖ អតីតបវរកញ្ញាឯកកម្ពុជា រាងខ្ពស់ស្រឡះ សម្បុរស្រអែម កញ្ញា ខ្លឹម ស្រីគា បន្ទាប់ពីបានលេចមុខជាលើកដំបូង នៅក្នុងខ្សែភាពយន្តភាគថ្មី របស់ទូរទស្សន៍បាយ័ន មានចំណងជើងថា «ភូមិគ្រឹះជំពាក់ស្នេហ៍» មក ប្រជាប្រិយភាពរបស់នាង ហាក់ត្រូវបានទស្សនិកជនស្គាល់ច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានឹងការ ចាប់យកអាជីពថ្មីនេះ កញ្ញា ខ្លឹម ស្រីគា​ ហាក់បីដូចជា ពង្រីកនូវអាជីពរបស់ខ្លួន ទាំងទេពកោសល្យ និងសតម្ថភាព ដែលធ្វើឲ្យទីផ្សារសិល្បៈ ហាក់រីកមុខរីកមាត់ជាខ្លាំង។ យ៉ាងណាមិញ តើទស្សនិកជនដឹងដែរទេ ថាក្រោយចាប់បានឱកាសជាតារាសម្តែងក្នុងខ្សែភាពយន្តលើដំបូងនេះ កញ្ញា ខ្លឹម ស្រីគា មានមហិច្ឆតា ចង់បានអ្វីខ្លះ នាពេលអនាគត?

ថ្លែងប្រាប់ តាមការសាកសួរ ពីសំណាក់ពិធីករ និងពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ Fresh News TV និងKhmertalking កញ្ញា ខ្លឹម ស្រីគា បានប្រាប់ពីសកម្មភាព និងការបត់បែនរបស់នាងជាច្រើន ទាំងពេលដែលចូលប្រឡងក្នុងកម្មវិធី «Miss Grand International» ២០១៧ និងមកទល់នឹងបច្ចុប្បន្ន កំពុងថតសម្តែងខ្សែភាពយន្តដំបូង គឺដោយសារតែសមត្ថភាព និងចំណូលចិត្តរបស់នាងដែលមានពីកំណើតសុទ្ធសាធតែម្តង។ ជាពិសេស ទោះបីជា នាងប្រៀបបាននឹងតារាទើបពន្លកថ្មីក៏ដោយ ប៉ុន្តែបំណងប្រាថ្នារបស់នាង ហាក់មិនធម្មតាឡើយ ពោលគឺមានមហិច្ឆតាខ្ពស់តែម្តង។

ក្នុងនោះ តួឯកស្រីក្នុងរឿង «ភូមិគ្រិះជំពាក់ស្នេហ៍» កញ្ញា ខ្លឹម​ ស្រីគា បានថ្លែងថា «ក្នុងវិស័យសិល្បៈនេះផងដែរ គឺខ្ញុំចូលមកដោយការប្រឡង ធ្វើតេស្តដោយសមត្ថភាពរបស់ខ្ញុំផ្ទាល់តែម្ដង គឺគ្មានការដោះដូរជាមួយនរណាម្នាក់នោះទេ ហើយពេលដែលខ្ញុំជាប់ក្នុងស្រុកខ្មែរហើយ គឺឲ្យខ្ញុំធ្វើជាតំណាងប្រទេស ទៅប្រកួតលើឆាកអន្តរជាតិ ពេលត្រឡប់មកវិញខ្ញុំមានការងារធ្វើជាច្រើន ខណៈការសម្តែងលើកដំបូងនេះ គឺហាក់បីដូចបានផ្លាស់ប្តូរបទពិសោធរបស់ខ្ញុំ ព្រោះពីមុនធ្លាប់តែ ដើរបង្ហាញម៉ូត ធ្វើទឹកមុខតាមសម្លៀកបំពាក់ ហើយការសម្តែងគឺយើងត្រូវដាក់ទឹកមុខ ធ្វើសម្តែងកាយវិការចេញមក គឺដូចអ្វីដែលយើងធ្វើពិតតែម្តង គឺមានវាភាពខុសប្លែកគ្នាពីការបង្ហាញម៉ូត គឺមានភាពលំបាកតែម្តង»។

ជាមួយនឹងការមានឱកាសសម្តែងនេះ កញ្ញា ខ្លឹម ស្រីគា ក៏មានទីផ្សារគួរសម ដូច្នេះ នាងបានប្រាប់ពីវត្ថុបំណងនៅថ្ងៃអនាគតជាច្រើនថា «បំណងដំបូងរបស់នាង គឺចង់បានរថយន្តទំនើបមួយ ដែលជិះទៅថ្លៃថ្នូរ ហើយមានអំណាច គឺម៉ាកល្បី Range Rover ពណ៌ខ្មៅ ហើយផ្ទះនោះ គឺវីឡាភ្លោះ តែម្តង»។

គួរបញ្ជាក់ថា ក្នុងរឿងភាគថ្មីដែល កញ្ញា ខ្លឹម ស្រីគា សម្តែងជាលើកដំបូងនេះ គឺចាប់ដៃគូតួជាមួយលោក លោក ទ្រី តារាវុធ ដែលជាតារាទើបពន្លកថ្មីដូចគ្នា ហើយនាងបានប្រាប់ថា ការចាប់ដៃគ្នាសម្តែងនេះ ហាក់មានភាពស៊ីចង្វាក់គ្នាខ្លាំងតែម្តង ព្រោះជឿជាក់ថា លោក ទ្រី តារាវុធ នឹងនាង អាចសម្តែងជាមួយគ្នាបាន បើទោះបីជាពួកគេ មិនមានបទពិសោធយូរឆ្នាំក្តី៕

ខ្លឹម ស្រីគា
ខ្លឹម ស្រីគា
ខ្លឹម ស្រីគា
ខ្លឹម ស្រីគា

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា