(ភ្នំពេញ)៖ មួយរយៈមកនេះ ក្រុម Hacker ហាក់វាយលុកខ្លាំង ក្នុងបណ្តាញសង្គម ខណៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ចំនួនពីរ ត្រូវបានក្រុម Kacker ព្យាយាមលួចយកទៅគ្រប់គ្រង ដោយក្នុងនោះមានហ្វេសប៊ុក ឈ្មោះ Chanlakhena Chorn និង Chorn ChanSalon។ ជាមួយគ្នានេះ ដោយ ហ្វេសប៊ុកឈ្មោះ Chanlakhena Chorn បានដាក់ប្រព័ន្ធសុវត្ថិភាពបានល្អ ទើបគេលួចយកមិនបាន ខណៈហ្វេសប៊ុក ឈ្មោះ Chorn ChanSalon ត្រូវបានជនអនាមិកយកទៅគ្រប់គ្រងបាត់ទៅហើយ។ អ្វីដែលសំខាន់នោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានមួម៉ៅក្តៅក្រហាយក្នុងចិត្តជាខ្លាំង ខណៈព្យាយាមប្រទាញប្រទង់ដណ្តើម ហ្វេសប៊ុក Chorn ChanSalon ជាមួយជនអនាមិកមិនបានសម្រេច។

ក្នុងនោះផងដែរ ប្រធានសមាគមសិល្បករខ្មែររូបនេះ បានសរសេរថា «ថ្ងៃនេះមួម៉ៅណាស់ តាំងពីព្រឹក គឺខ្វាយខ្វល់តែរឿងគេ Hack Acc Facebook ឯងយកបានមកវិញហើយ វាហែកយកទៅវិញបានទៀត ពេញមួយថ្ងៃដណ្តើម Facebook គ្នាដូចលេងល្បែងស្វាដណ្តើមស្លឹកឈើ ប្រទាញប្រទង់គ្នាទៅមកៗ ហ៊ឺយ ហត់នឹងដណ្តើមជាមួយលោកចោរណាស់ មកដល់ពេលនេះគឺអវសាន យកមកវិញលែងបាន»។

អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបន្ថែមថា «ចង់ដឹងការសម្ងាត់ស្អីក្នុង Acc គេរកស៊ីលក់ផលិតផលកំប៉ិកកំប៉ុកហ្នឹង មិនមែន Acc លេងនយោបាយទេ។ សាហាវហួសវាហែកម្តង 2 Acc ដើម្បីឲ្យឯងរវល់ដូរលេខកូដ Acc មួយ វាឆ្លៀតពេលដណ្តើមយក Acc មួយទៀត។ ចប់យោបល់ អញ្ចឹងខ្ញុំសូមប្រកាសថា Acc Chorn ChanSalon គេយកបានសម្រេចហើយ បើមានអ្វីកើតឡើងគឺខ្ញុំមិនទទួលខុសត្រូវទេ»។ 

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ គណនីហ្វេសប៊ុករបស់ អ្នកនាង ចន ច័ន្ទលក្ខិណា មានឈ្មោះថា Chorn ChanSalon ដែលប្រើប្រាស់សម្រាប់ផ្សព្វផ្សាយផលិតផលថែរក្សាសម្រស់ និងសម្រាប់ការងារក្នុងហាងសាឡននោះ ត្រូវបានក្រុមអនាមិក យកទៅគ្រប់គ្រងបានហើយ មកទល់នឹងពេលនេះ មិនទាន់យកមកគ្រប់គ្រងបាននៅឡើយទេ៕

ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
សារចន ច័ន្ទលក្ខិណា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា