រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​ពេញ​ចំណុះ​២​តោន​កន្លះ​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ឈ្ងោក​យក​ដែកកេស​អុជ​បារី​ជក់ បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​៤​កង់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៥ ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​១ ខណ្ឌ​ឫ​ស្សិ​កែវ ។

រថយន្ត​បង្ក​ម៉ាក​គារ ចំណុះ​២​តោន​កន្លះ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣D-១២៤៨ រង​ការ​ខូចខាត​មួយ​កំណាត់​មុខ ។ ឬ​ឯ​អ្នក​បើក និង​កម្មករ​លើក​ឥដ្ឋ​២​នាក់​ទៀត​ដែល​ជិះ​ក្នុង​កា​ប៊ិ​ន​រថយន្ត​ជាមួយ​នោះ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ (​រង​របួសស្រាល​) ក្រោយ​កើតហេតុ​រត់គេច​ខ្លួន​បាត់​អស់ ។

កន្លែងកើតហេតុ

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ និង​កម្មករ​២​នាក់​ទៀត អង្គុយ​ក្នុង​កា​ប៊ិ​ន​បើករថយន្ត​បង្ក​មួយ​គ្រឿង ចំណុះ​២​តោន​កន្លះ​ដឹក​ឥដ្ឋ​ពេញ​ចេញ​ឃុំ​ព្រែក​តា​ម៉ា​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ដើម្បី​ដឹក​យក​ឥដ្ឋ​ទៅ​ដាក់​ឲ្យ​ម៉ូយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​គួរសំ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ជា​កន្លែង​ចំហ​ផ្លូវ​ឆ្លងកាត់​អ្នកបើកបរ​បាន​ឈ្ងោក​ឲ្យ​យក​ដែកកេះ​ដើម្បី​អុជ​បារី​ជក់​ហើយ​ក៏​បាន​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​វៀច​២​កង់​ហើយ​រថយន្ត​បង្ក​នៅ​ល្បឿន​ទៅ​មុខ​ទៀត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ម្ខាង​ទៀត​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​២​កង់​ទៀត​ទៅ​មុខ​លែង​រួច តែ​សំណាងល្អ​អ្នក​បើក និង​កម្មករ​២​នាក់​រង​របួសស្រាល​ក្រោយ​កើតហេតុ នាំ​បាត់​អស់​បន្សល់​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

កន្លែងកើតហេតុ

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់វែង​មក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់ ៕

កន្លែងកើតហេតុ
កន្លែងកើតហេតុ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]