ភ្នំពេញ៖ ភោជនីយដ្ឋានថ្មីមួយនៅម្តុំទួលគោក ដែលមានបម្រើជូនម្ហូបអាហារ និងភេសជ្ជៈទាំង៣ពេលនោះ នឹងបើកសម្ពោធសាកល្បងក្នុងពេលឆាប់ៗនេះហើយ។

ឡឺ ហ្គារឌិន នឹងបើកសម្ពោធសាកល្បង នៅថ្ងៃទី ២៥ មីនា ឆ្នាំ ២០១៨ នេះ

នៅថ្ងៃទី ២៥ មីនា ឆ្នាំ ២០១៨ នេះ ភោជនីយដ្ឋាន ឡឺ ហ្គារឌិន នឹងបើកសម្ពោធសាកល្បង ដោយមានបម្រើជូនអាហារ៣ពេល ដែលចម្អិនដោយចុងភៅមានបទពិសោធន៍ជាង១០ឆ្នាំ មកពីបណ្តាសណ្ឋាគារធំៗ ជាមួយមុខម្ហូបបែបអាស៊ី និងអឺរ៉ុប ជាច្រើនមុខ ដូចជាសាច់គោអូស្ត្រាលី អាហារសមុទ្រស្រស់ៗ អាហារជប៉ុន សាឡាត់ រួមទាំងស្រាក្រហម ស្រាទំពាំងបាយជូរ ល្អៗមកពីបរទេសទៀតផង។ បន្ថែមពីនេះ ភោជនីយដ្ឋាន ឡឺ ហ្គារឌិន ក៏មានបម្រើជូននូវ ស្រាបៀរជាច្រើនប្រភេទ រួមទាំង ភេសជ្ជៈ បង្អែម និងការ៉េម ជាច្រើនមុខទៀត។

ក្រៅពីសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ភោជនីយដ្ឋាន ឡឺ ហ្គារឌិន ក៏មានទទួលរៀបចំពិធី ជប់លៀង ខួបកំណើត និងការប្រជុំផ្សេងៗទៀត ផងដែរ។

ឡឺ ហ្គារឌិន មានបម្រើជូនមុខម្ហូបបែបអាស៊ី និងអឺរ៉ុប
ម្ហូបបែបអាស៊ី និងអឺរ៉ុបចម្អិនដោយចុងភៅមានបទពិសោធន៍ជាង១០ឆ្នាំ

ភោជនីយដ្ឋាន ឡឺ ហ្គារឌិន ត្រូវបានរៀបចំ តុបតែងយ៉ាងស្អាត និងពេញដោយផាសុកភាព ជាមួយបុគ្គលិករួសរាយរាក់ទាក់ចាំទទួលស្វាគមន៍លោកអ្នក ព្រមទាំងមានក្រុមតន្ត្រីប្រគំជូនរៀងរាល់រាត្រីថែមទៀតផង។

ឡឺ ហ្គារឌិន ត្រូវបានរៀបចំ តុបតែងយ៉ាងស្អាត និងពេញដោយផាសុកភាព

ក្នុងឱកាសបើកសម្ពោធសាកល្បងនេះ រាល់អតិថិជនទាំងអស់ ដែលមកពិសាអាហារ និងភេសជ្ជៈគ្រប់ប្រទេស គ្រប់ពេល នៅ ឡឺ ហ្គារឌិន ចាប់ពីថ្ងៃទី ២៥ មីនា ដល់ ០៧ មេសា ឆ្នាំ ២០១៨ នឹងទទួលបានការបញ្ចុះតម្លៃ ២៥% លើវិក្កយបត្រទាំងមូលតែម្តង។

ទទួលបានការបញ្ចុះតម្លៃ ២៥% លើវិក្កយបត្រទាំងមូល ចាប់ពីថ្ងៃទី ២៥ តទៅ

គួរបញ្ជាក់ថា ឡឺ ហ្គារឌិន មានបម្រើជូនអាហារទាំង៣ពេល ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក រហូតដល់ម៉ោង ១១ យប់ រៀងរាល់ថ្ងៃ។ ភោជនីយដ្ឋាន ឡឺ ហ្គារឌិន មានអាសយដ្ឋាន ផ្ទះលេខ ១៥ ផ្លូវ ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ទល់មុខមន្ទីរពេទ្យខេម៉ា)។

ឡឺ ហ្គារឌិន មានបម្រើជូនអាហារទាំង៣ពេល ចាប់ពីម៉ោង ៦:៣០ នាទីព្រឹកតទៅ

សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុក សូមទាក់ទងលេខទូរសព្ទ 078 303 111015 303 111 ឬ ទំព័រហ្វេសប៊ុក Le Garden Restaurant & Café ៕

អាស័យដ្ឋាន ផ្ទះលេខ ១៥ ផ្លូវ ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក
ទំព័រហ្វេសប៊ុក Le Garden Restaurant & Café

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]