ប្រេស៊ីល៖ អតីតខ្សែការពារស្លាបរបស់ក្រុម Real Madrid កីឡាករ Roberto Carlos ជឿជាក់ថា ជម្រើសជាតិរបស់ខ្លួន អាចនឹងឈ្នះពាន World Cup នៅប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ។

លោក Roberto Carlos បានថ្លែងប្រាប់សារព័ត៌មានបែបនេះ ក្រោយពីក្រុមជម្រើសជាតិប្រេស៊ីល បានយកឈ្នះលើក្រុមជម្រើសជាតិរុស្ស៊ី នៅទីក្រុង Moscow កាលពីយប់មិញ ក្នុងលទ្ធផល ៣-០។

លោក Carlos បានឲ្យដឹងថា លោកជឿជាក់ទៅលើសមត្ថភាព របស់ក្រុមជម្រើសជាតិប្រេស៊ីល ព្រោះលោកគិតថា គ្មានក្រុមជម្រើសជាតិណា ដែលមានទម្រង់លេងល្អ ដូចប្រទេសប្រេស៊ីលឡើយ។

Carlos បានបន្តថាទៀតថា ក្រុមប្រេស៊ីលមានគ្រូបង្វឹកល្អ ព្រមទាំងមានកីឡាករឆ្នើមទៀត ដូច្នេះលោកក៏មានភាពជឿជាក់ច្រើនដែរ។

ជាចុងក្រោយ លោក Carlos ក៏បានជូនពរឲ្យកីឡាករឆ្នើម Neymar ឆាប់ជាសះស្បើយពីរបួស ដោយសារ កីឡាកររូបនេះនឹងក្លាយទៅជាតួអង្គ ដ៏សំខាន់ម្នាក់សម្រាប់ប្រទេសប្រេស៊ីល នៅក្នុងព្រឹត្តិការណ៍ World Cup នេះ។ 

Carlos ក្រោយឈ្នះពាន World Cup ឆ្នាំ២០០២

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ World Cup ក្រុមជម្រើសជាតិប្រេស៊ីល ស្ថិតនៅ Group E ដែលក្នុងនោះមាន ប្រទេសស្វីស ប្រទេសកូស្តា រីកា និង ប្រទេសស៊ែប ដោយប្រទេសប្រេស៊ីលនឹងបើកឆាកជួបជាមួយក្រុមស្វីសមុនគេ ៕

កីឡាករ Neymar
ក្រុមប្រេស៊ីលក្នុងការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]