ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា សឹងគ្រប់ផលិតកម្មធំៗ ជាពិសេស តារាស្រីប្រុសជាច្រើន បាននាំគ្នាសម្រុកធ្វើបទ បែបញាក់កន្ត្រាក់អារម្មណ៍ ដែលមានលាយឡំ នឹងចង្វាក់ថ្មីប្លែកៗ ដើម្បីបំពេញតម្រូវចិត្ត មិត្តយុវវ័យ។

មិនខុសពីតារាទាំងនោះ កម្លោះសង្ហា នឹងជាគណៈកម្មការ ក្នុងកម្មវិធីលំដាប់ពិភពលោក លោក ឆន សុវណ្ណរាជ ក៏មានបទថ្មី ដើម្បីចែកជូន ទស្សនិកជន អ្នកគាំទ្រ បានរាំលេងកម្សាន្ត សម្រាប់ឆ្នាំថ្មីនេះដែរ។

ដោយមុននេះ ខាងផលិតកម្ម ហង្សមាស ដែលជាទ្រនំចាស់ឆ្នាំរបស់លោក ក៏បានបង្ហោះ MV បទ « រាំម៉ាឆ្ងាញ់» លើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប។

ចំពោះ អត្ថន័យនៃបទមួយនេះ ពិតជាមានលក្ខណៈពិសេស ពិរោះប្លែក ជាងនេះទៅទៀត គ្រាន់តែឮភ្លេងបទ «រាំម៉ាឆ្ងាញ់» នេះភ្លាម ធ្វើឲ្យអ្នកទស្សនា ទប់អារម្មណ៍ មិនចង់រាំមិនបាន ព្រោះតែមានក្បាច់រាំ យ៉ាងទាក់ទាញ មិនចាញ់បទថ្មីៗរបស់តារាប្រុសស្រីដទៃទៀតឡើយ៕

ចង់ដឹងថា បទរបស់លោក ឆន សុវណ្ណរាជ ឡូយខ្លាំងយ៉ាងណា ទស្សនាវីដេអូ ខាងក្រោម៖ 

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ