ភ្នំពេញ៖ លោក ណុប បាយ៉ារិទ្ធ តារាចម្រៀងល្បីឈ្មោះ ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស បច្ចុប្បន្នបើក្រឡេកទៅមើល រូបសម្រស់របស់លោកវិញ គឺមានភាពផ្លាស់ប្តូរយ៉ាងខ្លាំង ដោយសារតែ លោកបានទៅវះកាត់កែសម្ផស្សបន្ថែមទៀតពីលើសម្រស់ពីធម្មជាតិ។

ទន្ទឹមនឹងនេះផងដែរ ប្រជាប្រិយភាពរបស់លោក ក៏មានការកើនឡើង ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈបទចម្រៀងនានា ដែលបានចេញជាបន្តបន្ទាប់ នៅក្នុងផលិតកម្មរស្មីហង្សមាស។

ក្រៅពីនេះ តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ក៏ជាមនុស្សម្នាក់ដែលស្រលាញ់បទចម្រៀង ក៏ដូចជាស្រលាញ់ចូលចិត្ត តារាចម្រៀងបរទេសល្បីៗជាច្រើនរូបផងដែរ ដែលរួមមានដូចជា តារាចម្រៀងស្រី Beyonce និង Jessie J ជាដើម។

កាលពីថ្ងៃម្សិលមិញនេះ លោក ណុប បាយ៉ារិទ្ធ ក៏បានប្រាប់នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនថា មូលហេតុដែលលោកចូលចិត្ត តារាចម្រៀងបរទេសមានកេរ្តិ៍ឈ្មោះល្បីល្បាញ Jessie J ក៏ដោយសារតែ តារាស្រីរូបនេះ ចូលចិត្តបកស្រាយបទចម្រៀងនានាមកច្រៀង ឱ្យពីរោះខ្លាំងស្ទើរតែលើសពីម្ចាស់បទដើមរបស់គេ។

ជាក់ស្តែង លោក ណុប បាយ៉ារិទ្ធ ក៏បានស៊ែរ (Share) ចម្រៀងមួយបទមានចំណងជើងថា My Heart Will Go On ដែលបកស្រាយដោយតារាស្រី Jessie J ផងដែរ។

ក្នុងនោះដែរ គេឃើញថា តារាបរទេស Jessie J បានបកស្រាយបទនេះ យ៉ាងពីរោះមិនចាញ់ Celine Dion ដែលជាម្ចាស់បទដើមប៉ុន្មាននោះទេ។ ពិសេស គឺការស្រែកនៅក្នុងតុងខ្ពស់ៗ របស់បទចម្រៀងដ៏ពិបាកមួយនេះតែម្តង ៕

ទស្សនាវីដេអូ Jessie J ច្រៀងបទ My Heart Will Go On ខាងក្រោមនេះ៖

លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
តារាចម្រៀង Jessie J
តារាចម្រៀង Jessie J

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ