ខេត្តកំពង់ស្ពឺ ៖ ​បុរស​ម្នាក់​ក្នុង​ចំណោម​​បង​ប្អូន​ពីរ​នាក់​​ត្រូវបាន​ប៉ូលិស​​ចាប់​ខ្លួន ​កាលពី​ព្រឹក​ថ្ងៃ​ទី​​១០ មីនា ២០១២ ​ខណៈ​​ដែល​ម្ចាស់​ផ្ទះ​ជា​ថៅកែ​​កាប់​គោ​នៅ​ផ្សារ​ត្រពាំង​​ក្រឡឹង ក្នុង​ស្រុក​ភ្នំស្រួច ចោទ​ថា បាន​លួច​ប្រាក់ដុល្លារ​ចំនួន​៤​ម៉ឺន​ដុល្លារ និង​ប្រាក់​រៀល​ជាង​៤០​​លាន​រៀល​ ។  មន្ត្រី​​​​​​​​​​ប៉ូលិស​​ស្រុក​ភ្នំ​ស្រួច​ បាន​រៀប​រាប់​​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​​​​​​​​​​​​​​​​​​​​ឈ្មោះ​ស៊ឹម រ៉ាឈីត ​ភេទប្រុស អាយុ​១៩ឆ្នាំ​​មាន​​ស្រុក​កំណើត​នៅភូមិ​​ក្រសះ​ថ្មី ឃុំ​​ឈូក​ស ​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង ជា​កម្ម​ករ​ស៊ី​ឈ្មួល​កាប់​គោ​ឱ្យ​ថៅកែ​​គោ​ម្នាក់​​នៅ​ផ្សារ​ត្រពាំង​​ ក្រឡឹង​ឈ្មោះ​​កើ មីន ​​​​​​​​​​​ជា​មួយ​នឹង​បង​ប្រុស​របស់​ខ្លួន​ឈ្មោះ​ស៊ឹម សុវណ្ណា ​ភេទ​ប្រុស អាយុ​​២៣​ឆ្នាំ ដែល​រត់​គេច​ខ្លួន​បាត់​នោះ ។ ​

អ្នក​ទាំង​ពីរ​​​​​​​​​​​​​ស្នាក់​នៅ​​ជា​មួយ​ថៅ​កែ​ ខាងលើ​។ មន្ត្រី​​​​ប៉ូលិស​​បន្ត​ទៀត​ថា នៅ​​ថ្ងៃ​កើតហេតុ​ជន​សង្ស័យ​​ទាំងពីរនាក់​នេះ​បាន​​​លួច​​​លុយ​ថៅកែ​របស់​ ខ្លួន ខណៈ​​ដែល​ថៅកែ​​ចេញពី​បន្ទប់​​មួយ​ភ្លែត​ ហើយ​ភ្លាមៗ​​នោះ​ថៅកែ​ក៏បាន​​ធ្វើ​ការ​​ឃាត់​ខ្លួន​​​​បុរសជា​ប្អូន​ឈ្មោះ​ ស៊ឹម រ៉ាឈីត ចំណែក​បុរស​ជា​បង​បាន​លុយ​ហើយ​រត់​គេច​បាត់​​​ស្រមោល ។ ​នៅចំពោះ​មុខ​​សមត្ថ​កិច្ច​ជន​សង្ស័យ​​បាន​ឆ្លើយ​សារ​ភាព​ថា​ ខ្លួន​​ពិត​​ជា​បាន​លួច​លុយ​​ថៅកែពិត​ប្រាកដមែន ៕

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]