អង់គ្លេស៖ ប្រធានក្រុម Manchester City កីឡាករ Vincent Kompany បាននិយាយថា ទោះអ្នកគាំទ្រ Manchester United ក៏ដោយ ក៏ពួកគេនឹងគាំទ្រក្រុមខ្លួន ពេលប្រកួតទល់នឹង Liverpool ក្នុងពានរង្វាន់ Champions League វគ្គ ៨ក្រុមចុងក្រោយ។ 

Vincent Kompany

ក្រុមដែលស្ថិតក្នុងលីកអង់គ្លេស ជាមួយគ្នានេះ ត្រូវបានចាប់ឆ្នោតប៉ះគ្នាក្នុងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ធំជាងគេរបស់អឺរ៉ុប ដែលនឹងត្រូវធើ្វការប្រកួតនៅខែក្រោយនេះ។

Liverpool នឹងត្រូវបើកទ្វារទទួលស្វាគមន៍ Man City ជើងទី១ នៅថៃ្ងទី៤ ខែមេសា ខណៈជើងទី២ នឹងធើ្វឡើងនៅកីឡដ្ឋាន Ethihad វិញម្ដង នៅ៦ថៃ្ង បន្ទាប់ពីការប្រកួតជើងទី១។ 

Liverpool ប៉ះ Man City ក្នុងពាន UCL

ស្របពេលដែល Man Utd បានធ្លាក់ចេញពីរង្វាន់មួយនេះ យ៉ាងគួរឲ្យភ្ញាក់ផ្អើលក្រោមថ្វីជើងក្រុម Sevilla ប្រធានក្រុមរបស់ Man City កីឡាករ Kompany បានអះអាងថា អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម ដែលជាសត្រូវរបស់ក្រុម Liverpool យូរឆ្នាំមកហើយនោះ នឹងក្រឡេកមកគាំទ្រក្រុមមេឃខៀវ អំឡុងពេលប្រកួតនេះ។ 

«អ្នកគាំទ្រនឹងនិយាយតែពីក្រុមមួយប៉ុណ្ណោះក្នុងទីក្រុង Manchester អំឡុងការប្រកួត Champions League» Kompany ថ្លែងប្រាប់សារព័ត៌មាន Sky Sports ។ 

Kompany
«ការប្រកួត Champions League គឺជាការប្រកួតដ៏ធំ។ យ៉ាងណាខ្ញុំមានអារម្មណ៍តិចតួចថា អ្នកគាំទ្រ Man Utd នឹងគាំទ្រក្រុមរបស់យើង អំឡុងការប្រកួតនោះ» ៕
Liverpool ប៉ះ Man City ក្នុងពាន UCL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]