អាល្លឺម៉ង់៖ ការផ្លាស់ទៅលេងឲ្យក្លិបយក្ស ដូចជា Real Madrid គឺជាសុបិនរបស់កីឡាករស្ទើរតែគ្រប់រូប ដោយសារតែ ក្លិបមួយនេះពោរពេញទៅដោយការប្រកួតប្រជែងធំៗ និងមានអ្នកគាំទ្ររាប់លាននាក់ នៅលើសកលលោក។

ដូចគ្នានេះដែរ កីឡាករ Robert Lewandowski បានបង្ហើបយ៉ាងច្បាស់លាស់ថា ខ្លួនចង់ផ្លាស់ទីទៅលេងឲ្យក្លិប Real Madrid រហូតដល់ថ្នាក់ប្រាប់លោក Karl Heinz Rummenigge ដែលជាអគ្គនាយកក្លិប Bayern Munich ថា ខ្លួននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបំពេញបំណងមួយនេះទៀតផង។

ឥឡូវនេះក្រុម Bayern Munich កំពុងតែញាប់ដៃញាប់ជើង ក្នុងការស្វែងរកខ្សែប្រយុទ្ធ ដើម្បីមកជំនួសកន្លែងកីឡាករសញ្ជាតិប៉ូឡូញ រូបនេះ។ បេក្ខភាពដែលមានភាគរយខ្ពស់ ក្នុងការផ្ទេរមកកាន់ក្លិប Bayern Munich នោះ គឺកីឡាករ Timo Werner ដែលជាកីឡាករកំពុងតែលេងនៅក្នុងក្របខ័ណ្ឌ Bundesliga ស្រាប់។

ចំណែកឯ បេក្ខភាពកីឡាករមួយរូបទៀត គឺកីឡាករ Harry Kane ដែលនឹងអាចត្រូវបានលោក Mauricio Pochettino នាំមកជាមួយ បើសិនជាគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន រូបនេះ យល់ព្រមចូលរួមជាមួយក្លិប Bayern Munich នោះ ៕ 

កីឡាករ Robert Lewandowski
កីឡាករ Timo Werner
កីឡាករ Harry Kane
Harry Kane និងលោក Mauricio Pochettino

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]