អាមេរិក៖ ក្រោយពីបានប្រកាសជាសាធារណៈថា ខ្លួនបានចាកចេញពីក្រុម Manchester United កីឡាករ Zlatan Ibrahimovic បានចុះកុងត្រាជាមួយក្រុម LA Galaxy នៃក្របខ័ណ្ឌ MLS របស់សហរដ្ឋអាមេរិក។

ក្នុងនោះកីឡាកររូបនេះ ក៏បានបង្ហើបប្រាប់ ទៅកាន់អ្នកសារព័ត៌មាន ពីមូលហេតុដែលខ្លួនជ្រើសរើសយកក្រុម LA Galaxy ផងដែរ។

កីឡាករវ័យ៣៦ឆ្នាំ រូបនេះ បាននិយាយថា ក្រោយពីឈ្នះពានបាន ៣៣ដង នៅទ្វីបអឺរ៉ុប ខ្លួនចង់មកឈ្នះពាននៅទ្វីបផ្សេងវិញម្តង។

កីឡាករសញ្ជាតិស៊ុយអ៊ែត រូបនេះបានបន្តថា ខ្លួនជ្រើសរើស LA Galaxy ដោយសារតែ ក្រុមនេះជាក្រុមមួយ ដែលមានប្រវត្តិសាស្ត្រល្អ ហើយឈ្នះច្រើន។ ដូច្នេះវាមិនជាពិបាកពេកទេក្នុងការជ្រើសរើស។

ជាចុងក្រោយ Zlatan សង្ឃឹមថា ខ្លួននឹងជួយ LA Galaxy ឲ្យអស់ពីសមត្ថភាព ជាពិសេស រូបគេចង់ឈ្នះពាននៅអាមេរិក ដើម្បីបន្ថែមទៅលើពានទាំង ៣៣ ដែលរូបគេបានឈ្នះនៅអឺរ៉ុបផងដែរ។ 

កីឡាករ Zlatan Ibrahimovic

គួរបញ្ជាក់ថា កីឡាករ Zlatan Ibrahimovic នឹងក្លាយជាកីឡាករមួយរូប ក្នុងចំណោមកីឡាករល្បីៗជាច្រើន ដែលមកលេងឲ្យ LA Galaxy ដោយមានដូចជា កីឡាករ Robbie Keane, Landon Donovan, Steven Gerrard ព្រមទាំងកីឡាករ David Beckham ផងដែរ ៕

កីឡាករ David Beckham
កីឡាករ Steven Gerrard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]