បរទេស៖ គ្រាប់ពេជ្ររបស់ក្លិប Ajax កីឡាករ Justin Kluivert បានទទួលការចាប់អារម្មណ៍ ពីសំណាក់ក្លិបធំៗជាច្រើន នៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីយុវជនរូបនេះ បានបង្ហាញទម្រង់លេងល្អហួស បើប្រៀបទៅនឹងកីឡាករវ័យក្មេងដទៃទៀត។

យ៉ាងណាមិញ បើទោះបីជា មានការចំណាប់អារម្មណ៍ ពីក្លិបយក្សដូចជា ក្រុម Manchester United ក៏ដោយ ក៏លោក Patrick Kluivert ចង់ឃើញកូនប្រុសវ័យ ១៨ឆ្នាំរបស់ខ្លួន ច្រានចោលសំណើររបស់ក្រុមបិសាចក្រហម និងធ្វើការចូលរួមជាមួយក្លិបអ្នកមានបុណ្យ Barcelona ដើម្បីបង្ហាញទេពកោសល្យរបស់ខ្លួនវិញ។

វីរបុរសបាល់ទាត់របស់ប្រទេសហូឡង់ រូបនេះ បាននិយាយថា៖ 

កីឡាករ Justin Kluivert
«ខ្ញុំចង់ឲ្យគេ (Justin Kluivert) ទៅលេងនៅក្លិប Barcelona ប៉ុន្តែនៅក្នុងពិភពបាល់ទាត់ អ្វីៗក៏អាចកើតឡើងបានដែរ។ គេជាមនុស្សពេញវ័យម្នាក់ ដូច្នេះគេអាចធ្វើការសម្រេចចិត្ត តាមការយល់ឃើញរបស់គេហើយ។ ប៉ុន្តែគេធ្លាប់បាននិយាយថា ក្តីសុបិនរបស់គេ គឺការលេងឲ្យក្រុម Barcelona ប៉ុន្តែគ្មានអ្វីទៀងទាត់ឡើយ នៅក្នុងពិភពបាល់ទាត់» ៕
លោក Patrick Kluivert
Patrick Kluivert ពេលនៅលេងឲ្យ Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]