បរទេស៖ គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយថា មនុស្សដែលមានខួរក្បាល នឹងដឹងថា Manchester United កំពុងមានការផ្លាស់ប្ដូរ។

ការនិយាយបែបនេះ ធើ្វឡើងក្រោយ Man Utd ភ្លាត់ចាញ់ Sevilla ២-១ ក្នុងដីខ្លួនឯង កាលពី ២សប្ដាហ៍មុន ធ្លាក់ចេញពីពានរង្វាន់ Champions League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ដែលជារឿងស្ទើរមិនគួរឲ្យជឿ។  

លោក Jose Mourinho

យ៉ាងណាមិញ គ្រូបង្គោលសញ្ជាតិព័រទុយហ្គាល់ បានឆ្លើយតបទៅអ្នករិះគន់លោកមួយចំនួនពីការលេងមិនសូវល្អ ដោយនិយាយថា មនុស្សដែលមានខួរក្បាលគិតត្រឹមត្រូវនឹងដឹងថា ក្រុមលោកកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្ដូរ។

លោក Mourinho បាននិយាយប្រាប់សារព័ត៌មាន CNN ថា៖ «ខ្ញុំយល់ពីការសោកស្ដាយ ក្នុងការធ្លាក់ចេញពីពានរង្វាន់ Champions League ប៉ុន្ដែក្រៅពីហ្នឹង ខ្ញុំមិនយល់អ្វីទាំងអស់» ។  

លោក Jose Mourinho
«ក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់លើលោកនេះ មិនត្រឹមតែអង់គ្លេស ទេ, នៅក្នុងដំណាក់ផ្លាស់ប្ដូរ គឺវាអាចនឹងជួបរឿងមិនសមប្រកបមួយចំនួនកើតឡើង។ ដូច្នេះមុនឈានទៅកាន់ភាពជោគជ័យ គឺក្រុមត្រូវតែឆ្លងកាត់រឿងបែបនេះជាមុនសិន» លោក Jose Mourinho បន្ថែម ៕
លោក Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]