បរទេស៖ គ្រូបង្វឹកក្រុមបិសាចក្រហម Man United លោក Jose Mourinho ធ្លាប់បានបង្ហើបពីការចាប់អារម្មណ៍របស់លោក ក្នុងការនាំយកកីឡាករ Gareth Bale មកកាន់ក្លិបខ្លួន កាលពីខែសីហាឆ្នាំមុន។

ទោះបីជាយ៉ាងណាក៏ដោយ ដំណើរការផ្ទេររបស់ Gareth Bale មកកាន់ក្លិបយក្សនៅប្រទេសអង់គ្លេសមួយនេះ អាចនឹងមានបញ្ហាធំ រហូតដល់ថ្នាក់រូបគេ មិនអាចចូលរួមជាមួយក្លិប Man United ឡើយ បើសិនជាលោក Mourinho នៅតែដឹកនាំក្លិបមួយនេះ។

បញ្ហានេះបានកើតឡើង ដោយសារតែ កីឡាករ Gareth Bale និងខ្សែការពាររបស់ Man United កីឡាករ Luke Shaw មានភ្នាក់ងារដូចគ្នា ហើយអ្នកតំណាងរបស់ពួកគេទាំង ២រូប មានការខឹងសម្បាយ៉ាងខ្លាំង ដោយចោទប្រកាន់ថា លោក Mourinho បានធ្វើបាបកីឡាករ Shaw ដោយធ្វើការដករូបគេចេញ នៅពាក់កណ្តាលប្រកួត ក្នុងពេលប៉ះនឹងក្រុម Brighton នោះ ៕ 

កីឡាករ Gareth Bale
កីឡាករ Luke Shaw
លោក Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]