ភ្នំពេញ៖​ ដូចប្រិយមិត្ត បានជ្រាបហើយថា ពិធីការិនីចាស់វស្សា កញ្ញា ឌួង ហ្សូរីដា នៅតែមានទីផ្សារខ្លាំង មិនធម្មតា ក្នុងអាជីពសិល្បៈ បើទោះជាបច្ចុប្បន្ន មានតារាស្រីវ័យក្មេងជាច្រើន ចេញប្រកួតប្រជែង ខ្លាំងយ៉ាងណាក៏ដោយ។

មិនខុសពីតារាស្រីល្បីឈ្មោះខាងលើ កញ្ញា សុផា លីនដា ត្រូវបានមហាជន ទទួលស្គាល់ពីសមត្ថភាពសម្ដែង ដ៏ប៉ិនប្រសប់ អមនឹងរូបសម្រស់ ដ៏ស្រស់ស្អាតរបស់កញ្ញា ទើបធ្វើឲ្យនាង រក្សាបានប្រជាប្រិយភាពយ៉ាងរឹងមាំ។

អ្វីដែលពិសេស និងគួរឲ្យចាប់អារម្មណ៍នោះ សព្វថ្ងៃតារាស្រីទាំង២រូប កំពុងទទួលបានតំណែងជាពិធីការិនី រួមគ្នាក្នុងកម្មវិធីមួយ ហើយជារឿយៗ អ្នកទាំង២តែងតែ តុបតែខ្លួនដូចគ្នា ទៅតាមកម្មវិធីតម្រូវ។

ជាក់ស្ដែង នៅពេលកញ្ញា ឌួង ហ្សូរីដា និងកញ្ញា សុផា លីនដា ស្លៀកពាក់ និងតុបតែងឈុត ដូចគ្នាបែបនេះទៅ ធ្វើឲ្យទស្សនិកជន ពិបាកក្នុងការ ដាក់ពិន្ទុថាអ្នកណាស្អាតជាងខ្លាំងណាស់​ ព្រោះតែសម្រស់ របស់ពួកគេពិតជាមានភាពស្រស់ស្អាត ទាក់ទាញ ខ្លាំងមិនចាញ់គ្នាឡើយ។ ជាពិសេសគឺ ស្នាមញញឹមស្រស់ ដែលគយគន់មិនចេះជិនណាយតែម្ដង៕

ខាងក្រោមនេះ ជារូបភាពដែលតារាស្រីទាំង២ តុបតែងខ្លួនក្នុងឈុតដូចគ្នា៖

សុផា លីនដា
ឌួង ហ្សូរីដា
ឌួង ហ្សូរីដា និង សុផា លីនដា
ឌួង ហ្សូរីដា និង សុផា លីនដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌួង ហ្សូរីដា