តាជីគីស្ថាន៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធើ្វដំណើរមកកាន់ទឹកដីប្រទេសតាជីគីស្ថាន (Tajikistan) ហើយ ដើម្បីធើ្វការប្រកួតទល់នឹងក្រុមអាហ្គានីស្ថាន នៅថៃ្ងទី២៧ ខាងមុខនេះ។

ការធើ្វដំណើរពីកម្ពុជា ហោះទៅកាន់ទឹកដីមជ្ឈិមបូព៌ានេះ ត្រូវប្រើពេលអស់ជាង ២០ម៉ោង ទើបធើ្វដំណើរទៅដល់ នឹងត្រូវប្ដូរជើងយន្ដហោះម្ដងផងដែរ។ កម្ពុជា នឹងត្រូវប្រើពេលពី ២ទៅ ៣ថៃ្ង ដើម្បីប្រមូលផ្ដុំហ្វឹកហាត់នៅទីនោះ មុននឹងធើ្វការប្រកួតទល់នឹងក្រុមជម្រើសជាតិអាហ្គានីស្ថាន ក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ AFC Asian Cup ។

សូមបញ្ជាក់ថា កម្ពុជា បានធើ្វការប្រកួតមិត្ដភាពម្ដងរួចហើយ មុនហោះមកធើ្វការប្រកួតផ្លូវការនេះ ដោយបានយកឈ្នះក្រុមជម្រើសជាតិឡាវ កាលពីប៉ុន្មានថៃ្ងមុន ដោយលទ្ធផល ១-០៕  

ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]