អង់គ្លេស៖ ក្រុមជម្រើសជាតិ អាហ្សង់ទីន និង អ៊ីតាលី បានធ្វើដំណើរទៅកាន់ទីក្រុង Manchester នៃប្រទេសអង់គ្លេស ដើម្បីជួបប្រកួតកម្តៅសាច់ដុំ ដោយបញ្ចប់ការប្រកួតទៅក្នុងលទ្ធផល អាហ្សង់ទីន ២ ទល់អ៊ីតាលី០។

ក្រុមជើងខ្លាំងទាំងពីរ បានចាប់ផ្តើមការប្រកួត ដោយវាយបកគ្នាទៅវិញទៅមក ធ្វើឲ្យអ្នកទស្សនារបស់ក្រុមទាំងសងខាង ស្ទើរតែភើតពោះ ដោយសារក្រុមទាំងពីរមានឱកាសល្អរៀងៗខ្លួន តែក្រុមទាំងពីរមិនមានសំណាង អាចទម្លុះសំណាញ់បាននោះទេ ដោយតង់ទីមួយបញ្ចប់ទៅក្នុងលទ្ធផល ០-០។

លុះនៅតង់ទីពីរនាទីទី៧៥ កីឡាករ Ever Banega បានស៊ុតរកគ្រាប់ឲ្យ អាហ្សង់ទីនបានមុន។ ក្រោយមក ជិតចប់ការប្រកួតទៅហើយ ពោលគឺ នៅនាទី ៨៥ កីឡាករ Manuel Lanzini បានស៊ុតយ៉ាងស្អាត រកគ្រាប់បាល់ជួយ អាហ្សង់ទីន ឲ្យឈ្នះអ៊ីតាលីក្នុងលទ្ធផល ២-០។

គួរបញ្ជាក់ផងដែរថា កីឡាករ Sergio Aguero និង កីឡាករ Lionel Messi មិនបានចូលលេងក្នុងការប្រកួតនេះទេ។ ដោយហេតុថា កីឡាករទាំងពីរមានរបួសពេលហ្វឹកហាត់។ ខណៈ Aguero នឹងបន្តអវត្តមានឲ្យក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Messi នឹងធ្វើដំណើរទៅកាន់ទីក្រុង Madrid ដើម្បីចូលរួមប្រកួតមិត្តភាពរវាងប្រទេស អាហ្សង់ទីន និង ប្រទេសអេស្ប៉ាញ៕

ខាងក្រោមនេះ ជាវីដេអូ Highlight ការប្រកួតកាលពីយប់មិញ៖ 

ជម្រើសជាតិ អាហ្សង់ទីន
ជម្រើសជាតិ អាហ្សង់ទីន
Aguero និង Messi បានត្រឹមអង្គុយមើើល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]