(ភ្នំពេញ)៖ គិតចាប់តាំងពីផ្តាប់ពាក្យជាមួយអតីតគូដណ្តឹងលោក ផន រង្សី និងផ្ទុះដំណឹងស្នេហ៍ថ្មីជាមួយបុរសវ័យប្រហែលគ្នា តារាកំប្លែងកូនស្រីសំណព្វរបស់ផលិតករកម្មវិធីកម្សាន្ត របស់ស្ថានីយ៍ទូរទស្សន៍ CTN កញ្ញា វ៉ាន់ នីឡា ជារឿយៗ នាងតែងបង្ហាញពីអារម្មណ៍សប្បាយចិត្ត និងក៏មានពេលខ្លះទៀតហាក់មិនសប្បាយចិត្ត ចំពោះបញ្ហាក្នុងជម្រៅជីវិតមួយចំនួន។

បើតាមការកត់សម្គាល់ តារាកំប្លែងវ័យក្មេងសាច់សខ្ចីកញ្ញា វ៉ាន់ នីឡា បើទោះបីជាមួយរយៈកន្លងមកនេះ នាងតែងរងព្យុះភ្លៀងជុំវិញរឿងរ៉ាវស្នេហាអាស្រូវ បន្ទាប់ពីការផ្តាច់ពាក្យរបស់នាង ត្រូវបានកើតឡើងទាំងតក់ក្រហល់យ៉ាងនេះក្តី ប៉ុន្តែបើសង្កេតលើទីផ្សារសិល្បៈរបស់តារាស្រីរូបនេះ ដូចជាពុំមានការធ្លាក់ចុះឬថមថយ ប្រជាប្រិយភាពនោះទេ។

ដោយឡែក ងាកទៅចាប់អារម្មណ៍ចំពោះជីវិតឯកជនខ្លួនមួយ ដោយពុំមានជាប់ជំពាក់វាក់វិនចំណងស្នេហារបស់កញ្ញា វ៉ាន់ នីឡា ឯណេះគឺគេសង្កេតឃើញថា នាងតែងបញ្ចេញអារម្មណ៍ហាក់មិនខ្វាយខ្វល់ ឬត្រូវបាននណាម្នាក់បំបិទសិទ្ធផ្ទាល់ខ្លួនឡើយ។ប៉ុន្តែដំណាក់កាលនេះដែរ ស្រីស្រស់ វ៉ាន់ នីឡា ក៏តែងទម្លាយសារក្នុងន័យដាស់តឿនចិត្តខ្លួនឯង ផងដែរ។

ជាក់ស្តែងថ្មីៗនេះតារាកំប្លែងកញ្ញា វ៉ាន់ នីឡា បានសរសេរបង្ហោះនៅលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាម បង្កប់ន័យដូច្នេះថា «កុំបណ្ដោយឲ្យខ្លួនឯង ក្លាយទៅជាជម្រើសសម្រាប់ឲ្យអ្នកណា រើសកុំឈរឲ្យគេគិតថា គេរើសយកយើងក៏បានអត់ក៏បាន»។

គួរកត់សម្គាល់ថា តារាកំប្លែងកញ្ញា វ៉ាន់ នីឡា បច្ចុប្បន្នមិនត្រឹមក្រសោបបានឱកាសការងារ ច្រើនពីអាជីពសិល្បៈដូចជា លេងកំប្លែងនិងសម្តែងរឿងប៉ុណ្ណោះទេ គឺនាងក៏ជាតារាស្រី ដែលកំពុងស្ថិតនៅក្នុងក្រសែភ្នែករបស់មហាជន តាមរយៈរូបសម្ផស្សដ៏ស្រស់សោភា និងជាទីគយគន់ពីក្រុមហ្វូងកន្លង់ ជាបុរសៗជាច្រើនទៀតផង៕

កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា