ហូឡង់៖ ក្រុមតោកំណាចអង់គ្លេស បានយកឈ្នះក្រុមម្ចាស់ផ្ទះ ហូឡង់ ដោយលទ្ធផល ១-០ ក្នុងការប្រកួតមិត្ដភាព កាលពីយប់មិញនេះ។

ការប្រកួតដែលធើ្វឡើង នៅក្នុងកីឡដ្ឋាន Amsterdam បានចាប់ផ្ដើមដោយអង់គ្លេស និងហូឡង់ ធើ្វការសម្រុកប្រហាក់ប្រហែលគ្នា ប៉ុន្ដែក្រុមទាំង២ មិនអាចរកគ្រាប់បាល់បានឡើយក្នុងតង់ទី១។

ឈានចូលដល់តង់ទី២ អង់គ្លេស ហាក់មានប្រៀបជាង ដោយធើ្វការសម្រុកជាច្រើនលើកច្រើនសា រហូតធើ្វបានសម្រេចគ្រាប់បាល់បញ្ចូលទីនៅនាទី ៥៩ ដោយខែ្សបម្រើរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Jesse Lingard។

លទ្ធផល ១-០ នេះ បានរក្សារហូតដល់ចប់ការប្រកួត ដែលមានន័យថា អង់គ្លេស អាចយកឈ្នះហូឡង់ ១-០ ហើយក៏ជាជ័យជម្នះដំបូងផងដែរ ក្នុងរយៈពេល ២២ឆ្នាំចុងក្រោយនេះ របស់អង់គ្លេស ទៅលើអតីតជើងឯករង World Cup ឆ្នាំ២០១០ ៕  

ហូឡង់ ០-១ អង់គ្លេស
ហូឡង់ ០-១ អង់គ្លេស
ហូឡង់ ០-១ អង់គ្លេស
ហូឡង់ ០-១ អង់គ្លេស
ហូឡង់ ០-១ អង់គ្លេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]