ភ្នំពេញ៖ ប៉ុន្មាននាទីមុននេះ អ្នកគាំទ្រ មានការស្លុតអារម្មណ៍យ៉ាងខ្លាំង នៅពេលបានឃើញ រូបថតមួយសន្លឹករបស់ តារាសម្តែងស្រី បេននី យ៉ាំង។

ចំពោះរូបថតនោះ បានបង្ហាញឲ្យឃើញ ដៃរបស់នាង ព្យួរសេរ៉ូម ហើយស្លៀកឈុតអ្នកជំងឺ តែនាងមិនបានពាក់អាវក្នុងនោះទេ បញ្ចេញដើមទ្រូង ច្បាស់ៗកណ្តាលវាល​តែម្តង។ ប៉ុន្តែអ្វីដែលកាន់តែ រន្ធត់ចិត្តជាងនេះ គឺមានស្នាមវះ លើពោះរបស់នាង ហាក់ដូចជា នាង បានធ្វើការវះកាត់អ្វីមួយ។

ក្នុងនោះដែរ បើតាម មើលសារខ្លីរបស់បេនីយ៉ាំង គឺគ្រាន់តែដាក់ថា«បេះដូងរបស់ខ្ញុំ»តែប៉ុណ្ណោះ ដោយមិនបានបញ្ជាក់ថា នាងមានជំងឺអ្វី រហូតត្រូវវះកាត់យ៉ាងដូច្នេះនេះទេ។

យ៉ាងណាមិញ បើទោះបីជា អ្នកគាំទ្រ មិនដឹងថា មានជំងឺអ្វីក៏ដោយ ក៏ពួកគេ នៅតែជូនពរ តាមរយៈសារក្នុងបណ្តាញសង្គម ឲ្យនាងឆាប់ជាសះស្បើយផងដែរ។

បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង បង្ហាញស្នាមវះកាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង