ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា អ្នកនាង គង់ ចាន់ស្រីមុំ កំពុងពរពោះ កូនដំបូង ហើយបើគិតមកទល់ពេលនេះ តារាសម្ដែងស្រីសាច់សខ្ចី មានទម្ងន់ ប្រហែលជាជិត ៦ខែ ដោយខ្វះតែជាង៣ខែទៀតប៉ុណ្ណោះ អ្នកនាង និងស្វាមី ជិតបានឃើញមុខកូនស្រី ដ៏គួរឲ្យស្រឡាញ់របស់ខ្លួនហើយ។

យ៉ាងណាមិញ បន្ទាប់ពីពរពោះ អស់រយៈពេលជាច្រើនខែរួចមក គេសម្គាល់ឃើញថា រូបសម្រស់អ្នកម្ដាយវ័យក្មេងរូបនេះ ហាក់បីដូចជា មិនប្រែប្រួលទៅណាសោះ ពោលគឺនាងនៅតែរក្សាបានសម្រស់ស្រស់ស្អាត ដដែល។ 

ជាក់ស្ដែងថ្មីៗនេះ នាងបានបង្ហាញរូបថត ដែលខ្លួននិងស្វាមី បានចូលរួមពិធីមង្គការ មិត្តសម្លាញ់ លើគណនីហ្វេសប៊ុក ជាមួយការតុបតែងខ្លួន យ៉ាងស្រស់ស្អាត ក្នុងឈុតពណ៌មាស ព្រមទាំងឆែកវាល ល្វែងខាងក្រោមយ៉ាងស៊ិចស៊ី ។

ហើយ រូបភាពទាំងនេះ បានធ្វើឲ្យអ្នកទស្សនា ឃើញហើយ មិនសរសើរ មិនបាន ព្រោះបើទោះបីជា ទម្ងន់ច្រើនខែក្ដី ក៏អ្នកនាង គង់ ចាន់ស្រីមុំ នៅតែលេងខ្លួន ឡើងខ្ញង់ មិនឲ្យចាញ់គេដែរ៕

ចង់ជ្រាប ច្បាស់ទស្សនារូបភាពខាងក្រោម៖ 

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ