(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ តារាកំប្លែង និងអ្នកលេងល្ខោនបាសាក់ អ្នកនាង ផន សុផារី តែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន ជាពិសេសបន្ទាប់ពីនាងបានបង្ហោះនូវគ្រឿងអលង្ការ និងប្រាក់ដុល្លារទាំងបាច់ៗ សម្រាប់ចងដៃកូនស្រី នៅពេលកូនស្រីចេញខែ កាលពីប៉ុន្មានថ្ងៃមុននេះ។ ឆ្លងផុតមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែតារាកំប្លែងរូបនេះ បានបង្ហាញវីឡាមួយយ៉ាងស្រស់ស្អាត នៅក្នុងបណ្ដាញហ្វេសប៊ុក ដោយធ្វើពិធីសែន ចូលស្នាក់នៅ ព្រមទាំងមានការចូលរួមពីសាច់ញាតិ របស់នាងផងដែរ។

ជាការពិតណាស់ ផន សុផារី ទើបតែសាងជីវិតគ្រួសារ រស់នៅចាប់ដៃគ្នា ជាមួយស្វាមីអស់រយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែគេសម្គាល់ឃើញថា នាងហាក់បីដូចជាទទួលបានការស្រឡាញ់ ថ្នាក់ថ្នម បីបាច់ពីស្វាមី មិនឲ្យទាស់ចិត្តឡើយ សូម្បីតែការរស់នៅ ដេក ហូបចុក ក៏គេសង្កេតឃើញថា មានភាពសុខស្រួល មិនចាញ់គូស្នេហ៍អ្នកសិល្បៈ ដទៃឡើយ។ មហាជនបានលើកឡើងថា ផន សុផារី នៅក្មេងសោះ តែមានជីវភាពរស់នៅធូរធារ ជាពិសេសថែមទាំងមានស្វាមីល្អ ថែមទៀតផង។

ក្រោយពេលរៀបការសាងគ្រួសារ ផន សុផារី បានផ្អាកការងារសិល្បៈ សម្ដែងល្ខោន និងច្រៀងកាត់សក់ ក្នុងពិធីមង្គលការ ដោយងាកមកបើកជំនួញ ជាអ្នកលក់ផលិតផលរក្សាសម្រស់ វិញ។ ពេលនេះជីវិតគូ ផន សុផារី កាន់តែមានសុភមង្គល ក្រោយពីនាងសម្រាលបានកូនស្រី ដ៏ស្រស់ស្អាតមួយរូប ដែលមានឈ្មោះថា វណ្ណារ៉ា រីប៊ែលឡា៕

ផន សុផារី
ផន សុផារី និងស្វាមី
កូនផន សុផារី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី