ភ្នំពេញ៖ ផ្ទុះការភ្ញាក់ផ្អើល ដោយតារាចម្រៀងប្រុសវ័យក្មេង រូបស្រស់សង្ហា ថៃ អតិជាតិបុត្រ បានចេញវីដេអូបទចម្រៀងចូលឆ្នាំថ្មីរបស់ខ្លួន ចំណងជើងថា «លាក់កន្សែង»។

គួរឲ្យដឹងផងដែរថា កាលពីចូលឆ្នាំកន្លងទៅមិញ តារាចម្រៀងប្រុសវ័យក្មេងរូបនេះ ក៏បានចេញបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ សម្រាប់រាំក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរផងដែរ ដែលមានចំណងជើងថា «តោះរាំ» ដោយទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន។

ដោយឡែក ចូលមកដល់ឆ្នាំថ្មីនេះ តារាចម្រៀងប្រុស បុត្រ ក៏បានបញ្ចេញបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ ដ៏ថ្មីសម្រាប់ឆ្នាំថ្មីមួយបទទៀត គឺបទ«លាក់កន្សែង» ដែលច្រៀងរៀបរាប់ ពីល្បែងប្រជាប្រិយដ៏ល្បីមួយរបស់ខ្មែរផងដែរ៕

ចង់ដឹងថាយ៉ាងណា តាមដានវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ថៃ អតិជាតិបុត្រ
ថៃ អតិជាតិបុត្រ
ថៃ អតិជាតិបុត្រ
ថៃ អតិជាតិបុត្រ
ថៃ អតិជាតិបុត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ អតិជាតិបុត្រ