ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ក៏ដូចជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី១ លោក នី រតនា កាន់តែមានសន្ទុះប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងបទចម្រៀងពិរោះៗរបស់លោក ដែលចេញលក់ជាបន្តបន្ទាប់នៅលើទីផ្សារ។

ដោយឡែក កាលពីថ្មីៗនេះ តារាចម្រៀងសម្បុរស្រអែមរូបនេះ បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លួនមែនទែន ដោយរូបលោក បានបកស្រាយបទចម្រៀងរ៉េបមួយបទ ជាមួយតារារួមផលិតកម្មកញ្ញា វី ឌីណែត។ 

ក្នុងនោះដែរ បន្ទាប់ពីឃើញលោកបកស្រាយបទចម្រៀងមួយបទនេះហើយ មហាជនស្ទើរតែមិនជឿនោះទេថា តារាសម្លេងផ្អែមរូបនេះ ចេះរ៉េបបានយ៉ាងល្អបែបនេះទាល់តែសោះ។

យ៉ាងណាមិញ នេះគឺជាលើកទីមួយហើយ ដែលមហាជនឃើញលោក នី រតនា រ៉េបបែបនេះ។ ហើយអ្នកគាំទ្រមួយចំនួន ពិតជាកោតសរសើរដល់សមត្ថភាពដ៏ពិសេស ដែលលោក នី រតនា មិនត្រឹមតែច្រៀងពិរោះនោះទេ ហើយថែមទាំងចេះរ៉េបបានយ៉ាងល្អថែមទៀតផង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

នី រតនា
នី រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា