ថៃ៖ អតីតតារាសម្តែងដ៏មានវាសនាខ្ពស់អ្នកនាងថន តារា ក្រោយបានរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីវ័យចំណាស់ លោក ណាវ៉ារ៉ាត់ យូបាំរ៉ុង ឃើញថាជីវិតរបស់តារារូបនេះ កាន់តែមានសុភមង្គល ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

មិនត្រឹមតែប៉ុណ្ណោះ វាសនារបស់អតីតរបស់នាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាច្រណែននាងមែនទែន ព្រោះនាងបានសេចក្តីសុខ ក៏ដូចជាបានទទួលនូវក្តីស្រលាញ់ និងក្តីមេត្តាពីស្វាមីយ៉ាងខ្លាំង។

ជាពិសេសនោះគឺ ទោះបីជាស្វាមីរបស់នាងមានវ័យចំណាស់ និងជាមន្រ្តីរាជការ ដែលមានភាពមមាញឹកខ្លាំងនៅក្នុងការងារក្តី លោកនៅតែផ្តល់សុភមង្គលចំពោះគ្រួសារជានិច្ច។ ជាក់ស្តែង នៅក្នុងគណនីហ្វេសប៊ុករបស់ អតីតតារារូបនេះ បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមី លើឆ្នេរសមុទ្រ នៅលើទឹកដីប្រទេសថៃ កាលពីថ្មីៗនេះ។

នៅក្នុងនោះដែរ អ្នកនាង ព្រមទាំងគ្រួសារ បានបញ្ចេញទឹកមុខយ៉ាងសប្បាយរីករាយ ដែលមើលទៅពោរពេញដោយសុភមង្គល ដែលស្វាមីបានផ្តល់ឲ្យយ៉ាងពេញលេញ។ ហើយបើតាមមើលក្នុងរូប មួយប៉ុស្តិ៍ណា ក៏ឃើញ ស្វាមីនាង អោបនាងយ៉ាងស្អិតដែរ ក៏ព្រោះតែ ស្រលាញ់ និងក្នាញ់ពេក៕

ចង់ដឹងថានាង និងស្វាមីផ្អែមល្ហែមនឹងគ្នាប៉ុណ្ណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងថន តារា និងស្វាមី
អ្នកនាងថន តារា និងស្វាមី
អ្នកនាងថន តារា និងស្វាមី
អ្នកនាងថន តារា និងស្វាមី
អ្នកនាងថន តារា និងគ្រួសារ
អ្នកនាងថន តារា និងគ្រួសារ
អ្នកនាងថន តារា និងស្វាមី
អ្នកនាងថន តារា និងស្វាមី
អ្នកនាងថន តារា និងស្វាមី
អ្នកនាងថន តារា និងកូន
អ្នកនាងថន តារា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]