ភ្នំពេញ៖ ពេលនេះរឿងភាគថៃ «បុព្វេសន្និវាស» ដែលចូលរួមសម្តែងដោយកញ្ញា Bella និងលោក Pope កំពុងតែបានឆក់យកប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកក្នុងស្រុក ក៏ដូចជាក្រៅស្រុកផងដែរ។

ជាពិសេសនោះ គឺការលេងទឹកមុខរបស់តួឯកស្រីកញ្ញា Bella ពិតជាមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ធ្វើឱ្យគេឯងចូលចិត្តលេងទឹកមុខតាមនាង ជាច្រើន ដើម្បីជាការកម្សាន្តអារម្មណ៍។

ជាក់ស្តែង តារាចម្រៀងស្រីតូច កញ្ញា សុវត្ថិឌី ធារិកា វិញ ក៏មិនខុសពីអ្នកទស្សនាផ្សេងទៀត ដែលចូលចិត្តលេងទឹកមុខតាមកញ្ញា Bella យ៉ាងខ្លាំង រហូតធ្វើឱ្យកញ្ញាលេងទឹកមុខមួយនេះ តាម Bella ផងដែរ ឃើញហើយទប់សំណើចមិនបាន។

គួរឱ្យដឹងផងដែរថា តារាចម្រៀងស្រីវ័យក្មេងកញ្ញា សុវត្ថិឌី ធារិកា គឺជាអតីតបេក្ខភាពប្រលងនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី ១ ហើយបច្ចុប្បន្ននេះកំពុងមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងសង្គមសិល្បៈចម្រៀង មិនចាញ់តារារួមជំនាន់ផ្សេងៗទៀតនោះទេ។

ជាញឹកញាប់កញ្ញា ក៏តែងតែបញ្ចេញនូវស្នាដៃបទចម្រៀងថ្មីៗរបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយទទួលបាននូវការគាំទ្រពីទស្សនិកជន ជាមិត្តយុវវ័យៗមិនតិចនោះទេ៕

តោះចង់ដឹងថា សុវត្ថិឌី ធារីកា លេងទឹកមុខខតាម Bella គួរឱ្យអស់សំណើចខ្លាំងប៉ុណ្ណានោះ មកទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Bella ក្នុងរឿង «បុព្វេសន្និវាស»
ទឹកមុខ Bella ពេលលេងរឿង
សុវត្ថិឌី ធារីកា
សុវត្ថិឌី ធារីកា
ទឹកមុខ សុវត្ថិឌី ធារីកា លេងស្ទីលតាម Bella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិឌី ធារិកា