បរទេស៖ ខែ្សប្រយុទ្ធឆ្នើម Antonie Griezmann កំពុងទាមទារធើ្វយ៉ាងណាឲ្យអនាគតរបស់ខ្លួនច្បាស់ការ មុននឹងរូបគេធើ្វដំណើរជាមួយក្រុមជម្រើសជាតិ ចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍ World Cup នៅប្រទេសរុស្ស៊ី។ 

Antonie Griezmann

កីឡាករវ័យ ២៧ឆ្នាំ រូបនេះ កំពុងមានពាក្យចចាមអារ៉ាមជាច្រើនថា អាចនឹងចាកចេញពីក្រុម Atletico Madrid នារដូវក្ដៅនេះ ខណៈក្រុមអ្នកមានបុណ្យ Barcelona កំពុងចិញ្ចឹមចិត្ដចង់បានខែ្សប្រយុទ្ធជម្រើសជាតិបារាំង ផងដែរ។

បើយោងតាមសេចក្ដីរាយការណ៍ ក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា At.Madrid នឹងផ្ដល់សំណើរជាកុងត្រាថ្មីទៅដល់ Griezmann អមជាមួយថៃ្លនឿយហត់ច្រើនជាងមុនទៀត ដើម្បីបញ្ចុះបញ្ចូលឲ្យកីឡាករជំនាញជើងឆ្វេងរូបនេះ នៅបន្ដក្នុងកីឡដ្ឋាន Metropolitano ។  

Antonie Griezmann

ទោះយ៉ាងណាក្ដី Griezmann នឹងធើ្វការសម្រេចចិត្ដច្បាស់លាស់មួយ ថាតើរូបគេនឹងនៅបន្ដ ឫក៏ចាកចេញពី Atletico នៅពេលបញ្ចប់រដូវកាលនេះ ពោលគឺ មុនពេលព្រឹត្ដិការណ៍បាល់ទាត់ពិភពលោកចាប់ផ្ដើម៕

Antonie Griezmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]