អ៊ីតាលី៖ អ្នកចាំទីឲ្យ Juventus កីឡាករ Gianluigi Buffon បានសសើរ កីឡាករ Lionel Messi ថាជាកីឡាករល្អបំផុតនៅលើលោក។

កីឡាករ Buffon បានយកកីឡាករ Cristiano Ronaldo មកប្រៀបធៀបជាមួយកីឡាករ Lionel Messi ប៉ុន្តែគេបានគិតថា កីឡាករ Messi មានសមត្ថភាពល្អជាង Ronaldo។

Buffon បាននិយាយថា Ronaldo ជាកីឡាករល្អបំផុតសម្រាប់ក្រុមណា ដែលត្រូវការអ្នកស៊ុតបញ្ចូលទី តែ Messi គឺអាចពង្រឹងទម្រង់លេង របស់ក្រុមទាំងមូលតែម្តង។ ដោយរួមមាន ទាំងការស៊ុតបញ្ចូលទី ការបញ្ជូនបាល់ ព្រមទាំងចក្ចុវិស័យក្នុងការប្រកួតផងដែរ។

កីឡាករវ័យ៤០ឆ្នាំ រូបនេះ បានបន្តថា Ronaldo ជាកីឡាករឆ្នើមខាងស៊ុតបញ្ចូលទី ដោយគេមិនងាយស៊ុតខុសទេ តែអ្នកដែលអាចផ្តល់ឱកាសឲ្យស៊ុតបញ្ចូលទីបាន គឺគ្មាននរណាល្អជាង Messi ទេ ដោយសារតែ ទាំងស៊ុត ទាំងបញ្ជូន ទាំងកែប្រែទម្រង់លេងរបស់ក្រុមទាំងមូលគឺ Messi អាចធ្វើបានទាំងអស់។ 

កីឡាករ Messi និង កីឡាករ​ Buffon

គួរឲ្យដឹងថា កីឡាករ Messi កំពុងឈរនៅកំពូងតារាង នៃកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុង La Liga ដោយរូបគេស៊ុតបញ្ចូលទីបាន ២៥គ្រាប់ ខណៈ Ronaldo ឈរនៅលេខពីរ ដោយស៊ុតបាន២២គ្រាប់ ៕

Messi កីឡាករ​ Buffon និង កីឡាករ Ronaldo
កីឡាករ​ Messi និង Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]