បាត់ដំបង៖ ជារឿងដ៏សោកសៅសម្រាប់គ្រួសាររបស់ តារាកំប្លែង នាយហុងដា ដែលបានបាត់បង់ម្តាយមីងជាទីស្រលាញ់ កាលពីម៉ោង៥:៣០នាទីកាលពីម្សិលមិញនេះ។

ជាការពិតណាស់ ប្រិយមិត្តជាច្រើនប្រាកដ ជាបានដឹងហើយថា តារារូបនេះត្រូវបានភរិយាជាទីស្រលាញ់ស្លាប់ចោល ទុកកូននៅកំព្រាម្នាក់ ធ្វើឲ្យលោកនៅតែនឹករលឹកដល់នាងជានិច្ច។

ពេលនេះនាយហុងដា បានបាត់បង់ម្តាយមីងជាទីស្រលាញ់ម្តងទៀត ដោយលោកបានប្រាប់ថា បច្ចុប្បន្នលោកគ្មានម្តាយនោះទេ លោកបានចាត់ទុកមីងរបស់ខ្លួនប្រៀបបាននឹងម្តាយបង្កើត តែពេលនេះគាត់ក៏បានលាចាកឆ្ងាយពីខ្លួនម្នាក់ទៀតហើយ នេះបើតាមរយៈការLive វីដេអូរបស់តារារូបនេះ។

នៅក្នុងនោះដែរ ទឹកមុខរបស់នាងហុងដា ពិតក្រៀមក្រំ និងកើតទុក្ខយ៉ាងខ្លាំងដែលម្តាយមីងបានស្លាប់ទៅចោលម្នាក់ទៀត។ យ៉ាងណាមិញ សព្វថ្ងៃនាយហុងដា បានធ្វើបុណ្យឲ្យមីងរបស់ខ្លួននៅឯខេត្តបាត់ដំបង៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

នាយហុងដា
នាយហុងដា
សពម្តាយមីងនាយហុងដា
នាយហុងដា នៅក្នុងពិធីបុណ្យ
នាយហុងដា នៅក្នុងពិធីបុណ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា