ភ្នំពេញ៖ បើគិតមកទល់ពេលនេះ ថ្ងៃខួបកំណើតរបស់តារាសម្តែងស្រី ដ៏កំពុងពេញនិយម កញ្ញា ម៉ាក់ សែនសូនីតា ហៅ តូតា បានកន្លងហួសបាត់ទៅហើយ។ ប៉ុន្តែអ្នកគាំទ្រសង្កេតឃើញថា តារាស្រីរូបនេះ ត្រូវបានមិត្តភក្តិ ក៏ដូចជាតារាៗ បានSurprise ខួបកំណើតរបស់នាង យ៉ាងច្រើនគួរឲ្យច្រណែន។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ដោយផ្អែកលើហ្វេសប៊ុកផេករបស់កញ្ញា តូតា ឃើញនាងបង្ហោះ វីដេអូ និងរូបប៉ន្មានសន្លឹក ដែលនាងត្រូវមិត្តភក្តិមក Surprise ខួបកំណើតទៀតហើយ បើទោះជាពេលនេះថ្ងៃកំណើតរបស់នាង បានកន្លងហួសក៏ដោយ។

ដោយឡែក សម្រាប់ការ Surprise ខួបកំណើតពីមិត្តរបស់នាងម្តងនេះ គឺខុសប្លែកពីរាល់ដង ព្រោះថាម្តងនេះ មិត្តភក្តិរបស់តូតា Surpriseនាងនៅកន្លែងថតរឿងផ្ទាល់ ដោយស្លៀកពាក់សម្លៀកបំពាក់ ឈុតបុរាណតែម្តង។

ទោះជាយ៉ាងណាក្តី សម្រាប់ឆ្នាំនេះអ្នកគាំទ្រសង្កេតឃើញថា តូតា នាងទទួលបានការ Surprise ខួបកំណើតយ៉ាងច្រើនពីមិត្តរបស់នាង ក៏ដូចជាតារាៗជាច្រើនផងដែរ៕

កុំឲ្យខាតពេលយូរទស្សនាវីដេអូខាងក្រោម៖

មិត្តភក្តិតូតា surprise ខួបនាង
មិត្តភក្តិតូតា surprise ខួបនាង
មិត្តភក្តិតូតា surprise ខួបនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា