ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាចម្រៀង Original Song វ័យក្មេងលោក ថេណា កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ និងមហាជនទូទៅ ទៅលើ បទចម្រៀងថ្មីៗរបស់លោក ដែលបានចេញមកកំដរអារម្មណ៍អ្នកស្តាប់ជាបន្តបន្ទាប់។

ជាពិសេសនោះ គឺបទចម្រៀងមនោសញ្ចេតនាស្នេហា កប់ជ្រៅក្នុងបេះដូង យុវវ័យពិតជាបានទាក់ទាញចិត្ត អ្នកស្តាប់ជាច្រើននាក់ ឱ្យលង់នឹងចម្រៀងរបស់លោកស្តាប់មិនចេះជិនណាយតែម្តង។

ជាក់ស្តែង តារាចម្រៀងរូបនេះ បានល្បីល្បាញយ៉ាងខ្លាំង លើសពីការរំពឹងទុក តាមរយៈបទ «ខុសជំនាន់» ដែលមានអ្នកគាំទ្រ និងអ្នកយកបទចម្រៀងនេះទៅ Cover តាមជាច្រើននាក់។ ហើយពេលនេះបទថ្មីមានចំណងជើងថា «លាក់ទុក» និង «ពលី» របស់លោក ថេណា ក៏កំពុងតែទទួលបាននូវការគាំទ្រខ្លាំង មិនចាញ់បទមុនៗប៉ុន្មាននោះដែរ។

តារាចម្រៀង ថេណា បច្ចុប្បន្ន

បច្ចុប្បន្នតារាចម្រៀង ថេណា មានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងបែបនេះ ប៉ុន្តែបើក្រឡេកទៅមើលពីអតីតកាលពី ៦ឆ្នាំមុនវិញ លោកក៏ធ្លាប់ជាក្មេងប្រុសម្នាក់ ដែលមានភាពភ្លើតភ្លើននឹងភ្លើងពណ៌សង្គម ឬដែលគេនិយមហៅថា ក្មេងបែកស្លុយ។

ដោយកាលពីប៉ុន្មានថ្ងៃមុននេះ នៅលើអ៊ីនស្តារក្រាមលោក ថេណា បានបង្ហាញនូវរូបភាពមួយសន្លឹកពេលកំពុងតែជក់បារី ដែលនេះគឺជារបស់ដែលសង្គមបានហាមឃាត់ជាដាច់ខាតសម្រាប់យុវវ័យក្មេងៗ ព្រោះវាប៉ះពាល់ទៅដល់សុខភាពខ្លាំងណាស់។

ក្រោយពីបង្ហោះរូបបែបនេះ ក៏មានអ្នកគាំទ្រ សរសើរថា លោក ពិតជាមានភាពក្លាហាន ដែលហ៊ានប្រាប់ពីអតីតកាលរបស់លោក ជាមនុស្សបែបណា។

ប៉ុន្តែ ពេលនេះអតីតកាលលោក ថេណា លែងសំខាន់ហើយ ព្រោះសព្វថ្ងៃនេះ អ្នកគាំទ្រពិតជាមានការស្រលាញ់ពេញចិត្ត ចំពោះស្នាដៃនៃការផលិតបទចម្រៀងថ្មីៗរបស់លោកយ៉ាងខ្លាំង ពិសេសគឺបទចម្រៀងភាគច្រើនរបស់ ថេណា បានបញ្ចូលវប្បធម៌ពីដូនតាខ្មែរជាច្រើនផងដែរ។

ទស្សនារូបខាងក្រោមដូចតទៅ៖ 

តារាចម្រៀង ថេណា បច្ចុប្បន្ន
តារាចម្រៀង ថេណា បច្ចុប្បន្ន
តារាចម្រៀង ថេណា បច្ចុប្បន្ន
តារាចម្រៀង ថេណា បច្ចុប្បន្ន
រូបភាពជក់បារីរបស់ ថេណា កាលពី៦ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា