អេស្ប៉ាញ៖ ខ្សែបម្រើរបស់ក្រុម Barcelona កីឡាករ Andreas Iniesta បានអួតថា បើទោះបីជាកីឡាករតម្លៃខ្លួនថ្លៃបំផុត Neymar សម្រេចចិត្តមកលេងឲ្យក្រុម Real Madrid ក៏ដោយក្តី ក៏ក្លិបអ្នកមានបុណ្យនៅតែខ្លាំងជាង។

កីឡាករ Iniesta បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនមិនអាចដឹងថា Neymar នឹងសម្រេចអនាគតរបស់គេយ៉ាងណានោះទេ។ តែបើនិយាយថា គេនឹងត្រលប់មកក្រុម Barcelona ប្រហែលជាវាមិនអាចទៅរួចទេ។

កីឡាករវ័យ៣៣ឆ្នាំ រូបនេះ បានបន្តថា បើ Neymar សម្រេចចិត្តមកលេងឲ្យកីឡដ្ឋាន Santiago Bernabeu ពិតប្រាកដមែននោះ ខ្លួននឹងអបអរដល់ក្រុម Real Madrid ព្រោះ Neymar ជាកីឡាករឆ្នើមម្នាក់ ហើយរូបគេនឹងក្លាយជាតួអង្គដ៏សំខាន់ម្នាក់សម្រាប់ក្រុម Real Madrid។

យ៉ាងណាមិញ កីឡាករ Iniesta បាននិយាយថា ទោះបីជា Real Madrid ទិញបាន Neymar ក៏ដោយ ក្រុម Barcelona នៅតែមានកីឡាករ និងទម្រង់លេងល្អជាង។ 

កីឡាករ Neymar និង Iniesta

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Neymar ធ្លាប់ជាកីឡាកររបស់ Real Madrid ម្តងរួចទៅហើយ ដែលកាលនោះ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានហ្វឹកហាត់ជាមួយឈុតថ្នាលក្រោមអាយុ១៦ឆ្នាំ របស់ក្លិប Real Madrid ។ ប៉ុន្តែដោយសារតែ ឪពុក Neymar ទាមទារតម្លៃខ្លួនច្រើនពេក ទើបថ្នាក់ដឹកនាំ Real Madrid សម្រេចចិត្តមិនចុះហត្ថលេខានាំយក Neymar ពីក្រុម Santos ៕ 

កីឡាករ Neymar កាលពីក្មេង
កីឡាករ Neymar កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]