អាល្លឺម៉ង់៖ អតីតកីឡាករពិភពលោក ផ្នែករត់ប្រណាំង Usian Bolt បានចូលរួមការហ្វឹកហាត់ជាមួយក្រុម Borussia Dortmund កាលពីម្សិលមិញ អំឡុងការប្រកួតលីកបានសម្រាក។

Usian Bolt

ម្ចាស់កំណត់ត្រាផ្នែករត់ប្រណាំង ១០០ម៉ែត្រ ពិភពលោក រូបនេះ គឺជាអ្នកគាំទ្រដ៏ស្មោះស័្មគ្ររបស់ក្រុមបិសាចក្រហម Manchester United ហើយក៏មានបំណងលេងឲ្យក្រុមដែលខ្លួនស្រលាញ់ផងដែរ។ 

ដោយហេតុចង់អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យក្លាយជាកីឡាករបាល់ទាត់អាជីព ក្លិបយក្សនៅអាល្លឺម់ង់ បានផ្ដល់ឱកាសដល់ Bolt ចូលរួមហ្វឹកហាត់ជាមួយកីឡាកររបស់ខ្លួន អំឡុងពេលដែលគ្មានការប្រកួតលីក។ ពោលគឺ លីកត្រូវបានសម្រាក ដោយសារពេលនេះ គឺជាពេលដែលក្រុមតំណាងជាតិធើ្វការប្រកួត។ 

Usian Bolt

រូបភាពជាច្រើនត្រូវបានគេថត អំឡុងសកម្មភាពដែលកីឡាករវ័យ ៣១ឆ្នាំ រូបនេះ បានហ្វឹកហាត់ជាមួយកីឡាកររបស់ក្រុម Borussia Dortmund។

សូមបញ្ជាក់ថា Bolt នឹងត្រូវដឹកនាំក្រុមបាល់ទាត់ World XI ទល់នឹងក្រុមអង់គ្លេស ដែលដឹកនាំដោយអតីតកីឡាករ Robbie Willaims ក្នុងការប្រកួតសប្បុរសធម៌មួយ ដែលរៀបចំដោយអង្ការ UNICIEF នៅខែមិថុនា ខាងមុខនេះ ៕ 

Usian Bolt
Usian Bolt
Usian Bolt
Usian Bolt
Usian Bolt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]