ប្រភពព័ត៌មាន celebrity-gossip បានឱ្យដឹង កាលពីថ្ងៃទី៦ ធ្នូ ម្សិលមិញនេះថា នាង Beyonce បានសម្រេចចិត្តផ្តល់ ព័ត៌មានពីការចិញ្ចឹម បីបាច់ថែ រក្សាកូន ប្រាប់ទៅសារព័ត៌មាន Jones ជាមួយនឹងការព្រមព្រៀង ថតបង្ហាញម៉ូដ បោះពុម្ពផ្សាយ នៅក្របមុខនៃទស្សនាវដ្តី នេះទៀតផង។

ងាកមកមើលសោភណភាព នៅលើក្របមុខនៃទស្សនាវដ្តី Jones សម្រាប់លេខថ្មីនេះ ស្តែងឱ្យឃើញនូវការតុបតែង ខ្លួនរបស់នាង  Beyonce Knowles ទៅតាមបែបផែនសិល្បៈមួយប្រភេទ ឆ្លុះបញ្ចាំងពីទិដ្ឋភាពនាដូវរំហើយ ឬរដូវស្លឹកឈើជ្រុះ ដែលមានស្ទីលប្លែកៗគ្នា នៅក្នុងទំព័រ កម្សាន្តផ្សេងទៀត។ ចំពោះការតុបតែងសម្អិតសម្អាង សម្រាប់ការបោះពុម្ពផ្សាយនៅលើ ទំព័រមុខនៃក្របទស្សនាវដ្តី Jones ក៏ដូចជា ផ្នែកខាងក្នុង នៃអត្ថបទព័ត៌មាន គឺជាការរៀបចំរចនាម៉ូដដោយ Greg Gex ហើយ ទីតាំងដែលក្រុមការងារ ចុះថតផ្តិតយករូបភាព គឺនៅក្នុងបិរវេណសណ្ឋាគារ Meurice ប្រចាំទីក្រុងប៉ារីសនៃប្រទេសបារាំង។

ផ្សារភ្ជាប់ទៅនឹងបទសម្ភាសន៍ ជុំវិញពាក្យចចាមអារ៉ាម ដែលលេចឮមកថា នាង Beyonce បានផ្ញើកូនទើបនឹងកើត ឱ្យឳពុកម្តាយបង្កើតរបស់នាង មើលថែជំនួស ខណៈនេះសាម៉ីខ្លួន ក៏បានសារភាពផងដែរ។ នាង Beyonce បានបន្តថា “ បើទោះបីកូននេះ ជាចំណងស្នេហ៍រវាងខ្ញុំ និង Jay-Z ពិត មែន ប៉ុន្តែការលើកឡើងនេះ គឺជាគំនិតរបស់ខ្ញុំ ដើម្បីជាការរំដោះសម្ពាធបញ្ហា របស់ភាគីទាំងសងខាង ”។

តារាចម្រៀងវ័យ ៣០ឆ្នាំ មួយដួងនេះ បានប្រលយសម្តីបន្ថែមថា “ ខ្ញុំជឿជាក់ថា ប៉ាម៉ាក់ មុខជាអាចទំនុកបម្រុងចៅ របស់ពួកគាត់បាន ក្នុង អំឡុង ពេលដែលនាង កំពុងមានការមមារញឹក នៅក្នុងអាជីពសិល្បៈ។ មូលហេតុនៃការទម្លាក់បន្ទុក ចិញ្ចឹមបីបាច់ក្មេងឱ្យពួកគាត់ គឺផ្តល់ឱកាស ដល់ខ្លួន ឯង អាចមានពេលវេលា គ្រប់គ្រាន់ចេញទៅជួបសង្គមខាងក្រៅ ដើម្បីសម្រេចគោលដៅ តាមមធ្យោបាយរៀងៗខ្លួន ”៕

ដកស្រង់ពីគេហរទំព័រ ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]