ភ្នំពេញ៖ តារាកំប្លែងស្រីវ័យក្មេង និងកំពុងតែមានសម្រស់ស្រស់ស្អាត កញ្ញា វ៉ាន់ នីឡា មួយរយៈពេលចុងក្រោយនេះ បានរងនូវឈឺចាប់នឹងរឿងស្នេហា ក្រោយពេលផ្តាច់ពាក្យជាមួយនឹងគូដណ្តឹងគឺលោក ផន រង្សី កូនប្រុសថៅកែល្ខោនបាសាក់វង់ ភី សុគន្ធី។

ប៉ុន្តែទោះបីជាយ៉ាងនេះ ក៏គេឃើញនៅក្នុងសង្គមសិល្បៈ តារាស្រីរូបនេះ នៅតែទទួលបាននូវប្រជាប្រិយភាព និងមានការងារសិល្បៈចូលមកជាច្រើនបន្តបន្ទាប់គ្នា។

ស្របជាមួយគ្នានេះដែរ បើងាកទៅមើលពីសម្រស់របស់កញ្ញា វ៉ាន់ នីឡា វិញក៏មានភាពស្រស់ស្អាតខ្លាំងឡើងៗពីមួយទៅថ្ងៃ ក្នុងវ័យកាន់តែធំពេញក្រមុំ។

ជាក់ស្តែងកាលពីយប់មិញនេះ ស្ងាត់ៗស្រាប់តែកញ្ញា វ៉ាន់ នីឡា បានបង្ហាញនូវរូបភាពស៊ិចស៊ី មួយសន្លឹកនៅក្នុងកញ្ចក់បន្ទប់គេង យ៉ាងស៊ីអារម្មណ៍ជាមួយនឹងអាវពណ៌សដៃតូច បញ្ចេញសាច់រលោង ធ្វើឱ្យគេឯងឃើញហើយលង់នឹងសម្រស់នាងមិនស្ទើរនោះទេ។

កាន់តែធំ នីឡា កាន់តែស្អាត និងបានឆាបឆាក់យកប្រជាប្រិយភាព ពីចិត្តអ្នកគាំទ្រឱ្យស្រលាញ់ពេញចិត្តយ៉ាងខ្លាំង ទៅលើរូបសម្រស់របស់នាងមិនតិចនាក់នោះទេ៕

តោះចង់ដឹងកញ្ញា វ៉ាន់ នីឡា បញ្ចេញរូបភាពស៊ីអារម្មណ៍យ៉ាងណាខ្លះនៅក្នុងមុខកញ្ចក់ មកទស្សនាទាំងអស់គ្នា ជាមួយនឹងរូបដែលកញ្ញាបានផុសនៅលើអ៊ីនស្តារក្រាមផ្ទាល់ខ្លួន៖ 

កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
វ៉ាន់ នីឡា បង្ហាញរូបស៊ីអារម្មណ៍នៅមុខកញ្ចក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា