កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ តួស្រីក្នុងរឿងកូនជ្រូកជប៉ុន នាង Yua Mikami នាង Miko និង នាង Sakura បានលេចមុខជាតារាចម្រៀងKpop និងចេញMV ផ្ទាល់ខ្លួនជាផ្លូវការហើយ។

យ៉ាងណាមិញ ពួកគេ បានដាក់ឈ្មោះឲ្យក្រុមរបស់ខ្លួន សម្រាប់ការលេចមុខជាផ្លូវការថា «Honey Popcorn» ហើយបទចម្រៀងដំបូងរបស់ពួកគេមានចំណងជើងថា «Bibidi Babidi Boo» ។

ក្នុងនោះដែរ MVចម្រៀង ដែលទើបតែចេញមួយបទនេះ បែរជាទទួលបានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រថា តារាចម្រៀងទាំង៣រូបនេះ កំពុងតែមកបំផ្លាញវិស័យKpopហើយ។ ម៉្យាងវិញទៀត បទនេះក៏ទទួលបានការ Dislike យ៉ាងច្រើនរាប់ពាន់ នៅលើបណ្តាញសង្គមយូធូបថែមទៀតផង។

ទោះជាយ៉ាងណាក្តី ក្រុម Honey Popcorn ក៏នៅតែទទួលបានពាក្យសរសើរពីអ្នកគាំទ្រមួយចំនួន ថាពួកគេពិតជាធ្វើបានល្អសម្រាប់ការលេចមុខជាលើកដំបូង ក្នុងវិស័យKpopនេះ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

Honey Popcorn ពេលនៅជាតួរឿងកូនជ្រូក
ក្រុម Honey Popcorn
ក្រុម​ Honey Popcorn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]