ភ្នំពេញ៖ មួយរយៈពេលនេះ ឃើញថាបទចម្រៀងដែលចេញត្រៀមសម្រាប់ចូលឆ្នាំខ្មែរខាងមុខនេះ ឃើញថាគ្រប់បណ្តាផលិតកម្មសុទ្ធតែចេញចំណងជើងប្លែកៗ ទាក់ទាញ ដែលជាចំណងជើងសត្វ ស្ទើរគ្រប់បទ។

ជាពិសេសនោះគឺ ផលិតកម្មហង្សមាស និងថោនតែម្តង ដែលបទនីមួយៗកំពុងតែមានការចាប់អារម្មណ៍ខ្លាំងល្បីដល់ថ្នាក់មានអ្នកCover មិនថានៅក្នុង និងក្រៅប្រទេសនោះទេ។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់តារាចម្រៀង នៅក្នុងផលិតកម្មសាន់ដេវិញម្តង គឺលោក ឆាយ វីរៈយុទ្ធ បានបង្ហោះរូបភាព ជាមួយនឹងសកម្មភាពថតMV ត្រៀមចេញឆាប់ៗនេះ នៅក្នុងនោះក៏មានអមជាមួយនឹងសត្វឆ្កែ អ្នកគាំទ្រធានាថា ចំណងជើងចេញមកដឹងតែសត្វទៀត ដូចផលិតកម្មផ្សេងៗជាក់ជាមិនខាន។

នៅក្នុងនោះដែរ តារារូបនេះក៏បានឲ្យអ្នកគាំទ្រសាកទាយចំណងជើង ដោយលោកបានសរសេរយ៉ាងដូច្នោះថា៖ «តោះយើង! ទាយចំណងជើងបទចម្រៀងទាំងអស់គ្នាទៀតហើយ! តើបទនេះជាបទអ្វី?»៕

លោកឆាយ វីរៈយុទ្ធ
លោកឆាយ វីរៈយុទ្ធ
លោកឆាយ វីរៈយុទ្ធ
លោកឆាយ វីរៈយុទ្ធ
បទថ្មីលោកឆាយ វីរៈយុទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ