ភ្នំពេញ៖ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានចេញបទចម្រៀងរបស់ខ្លួនសម្រាប់ ពិធីបុណ្យចូលឆ្នាំខ្មែរ មានចំណងជើងថា «អាគីឆ្កែខ្ញុំ»។ ក្នុងនោះដែរ បទចម្រៀងមួយបទនេះ បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ជាមួយក្បាច់រាំប្លែកៗ និងចង្វាក់ភ្លេងគួរឲ្យទាក់ទាញ។

ដោយឡែក ស្របពេលដែលបទនេះ កំពុងទទួលការចាប់អារម្មណ៍ អ្នកគាំទ្រមួយចំនួនបែរជា ចាប់អារម្មណ៍ត្រង់ម៉ូតសក់របស់ កញ្ញា ឱក សុគន្ធកញ្ញា នៅក្នុងបទ «អាគីឆ្កែខ្ញុំ»នេះ ថាស្រដៀងនឹងម៉ូតសក់របស់តារាចម្រៀងស្រីមួយរូប បានបាត់មុខពីសិល្បៈយូរណាស់មកហើយ ដែលជាអតីតតារាចម្រៀងផលិតកម្ម M និង ផលិតកម្មថោន កញ្ញា Angella ក្នុងបទចម្រៀង «Hello Kitty»។

យ៉ាងណាមិញ អ្នកគាំទ្រគិតថា ម៉ូតសក់របស់អ្នកទាំង២ ពិតជាដូចគ្នាខ្លាំងមែនទែន គ្រាន់តែខុសត្រង់សក់សេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀតនោះ អ្នកគាំទ្រមួយចំនួនពិតជាមានចម្ងល់ថា តើកញ្ញា ឱក សុគន្ធកញ្ញា លេងស្ទីលតាមអតីតតារាចម្រៀង Angella រូបនេះ ឬក៏ជាគំនិតផ្ទាល់ខ្លួនរបស់នាង?

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរទស្សនាវីដេអូខាងក្រោម៖ 

ឱក សុគន្ធកញ្ញា
អតីតតារាចម្រៀង Angella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា