ម៉ាឡេស៊ី៖ អ្នកនាង Doreen Ching អាយុ ២៣ឆ្នាំ ដែលមានកូនប្រុសស្រីដល់ទៅ ៤នាក់រួចទៅហើយនោះ បានចែករំលែករូបភាពពោះដែលពេញដោយសង្វារ ទៅក្នុងបណ្តាញសង្គម ជាមួយការទទួលស្គាល់ការពិតដែលសាច់ពោះរបស់អ្នកនាង មិនអាចស្រស់ស្អាត ដូចកាលមិនទាន់ក្លាយជាម្តាយរបស់គេនោះទេ។

អ្នកនាង Doreen Ching អាយុ ២៣ឆ្នាំ

នៅក្នុងសារដែលបានបង្ហោះនោះ អ្នកនាង Ching បានរម្លឹកពីរឿងរ៉ាវដែលមិត្តភក្តិជាច្រើនបានព្រមានពីផលប៉ះពាល់ដែលអាចកើតឡើង ដោយសារការសម្រាលកូនទី៤នេះ។ នាងបានសរសេរថា៖

«កាលនោះ ខ្ញុំមានអាយុទើបតែ២១ឆ្នាំប៉ុណ្ណោះ។ ខ្ញុំមិនដឹងថា ខ្ញុំអាចទទួលយកសាច់ពោះរបៀបនេះ ពេញមួយជីវិតរបស់ខ្ញុំឬអត់ទេ។ រឿងដំបូងគេដែលខ្ញុំបានធ្វើបន្ទាប់ពីចេញពីបន្ទប់សម្រាលកូន គឺមើលពោះរបស់ខ្ញុំ ហើយក៏យំតែម្តង។ ពោះរបស់ខ្ញុំ ត្រូវបានគ្រប់ដណ្តប់ទៅដោយស្នាមដាច់ៗ ចេញជាសសៃៗ។»
ស្នាមសង្វាលើពោះរបស់ អ្នកនាង Doreen Ching

អ្នកនាងបានសរសេរពាក្យមួយឃ្លាទៅកាន់លោក Toh Yang Ming ដែលត្រូវជាប្តីរបស់អ្នកនាងដែរថា៖

«សងពោះកាលពីមុនរបស់ខ្ញុំវិញមក។»
អ្នកនាង Doreen Ching និងស្វាមី

ទោះជាយ៉ាងណា អ្នកលេងបណ្តាញសង្គមមួយចំនួនគិតថា នេះមិនមែនជាកំហុសរបស់អ្នកណាទាំងអស់ គឺជាកំហុសរបស់នាងតែម្នាក់គត់។

កូនៗទាំង៤ របស់ អ្នកនាង Doreen Ching

អ្នកនាង Ching បាននិយាយថា៖

«មនុស្សជាច្រើនបានប្រាប់ខ្ញុំថា មើលទៅខ្ញុំអាក្រក់ និងគួរឲ្យខ្ពើមខ្លាំងណាស់ ធ្វើឲ្យពួកគេចង់ក្អួត។»
អ្នកនាង Doreen Ching

លើសពីនេះ មានស្រីៗមួយចំនួនតក់ស្លុត រហូតភ័យខ្លាចក្នុងការពរពោះ ឆ្លងទន្លេទៀតផង។

ជាក់ស្តែង សារដែលបានបង្ហោះទៅ ទទួលបានការចូលចិត្ត និងបញ្ចេញមតិមិនតិចនោះទេ ហើយអ្នកខ្លះក៏បានបង្ហាញពីការលើកទឹកចិត្ត និងស្ញប់ស្ញែង ថានាងជាម្តាយដ៏ក្លាហានម្នាក់ផងដែរ។

កូនៗទាំង៤ របស់ អ្នកនាង Doreen Ching

ជំនួសឲ្យពាក្យរិះគន់ ឥតបានការរបស់អ្នកលេងបណ្តាញសង្គមមួយចំនួន  អ្នកនាង Ching គឺជាម្តាយដ៏អស្ចារ្យដែលជឿថា ស្ថានភាពពោះរបស់នាង មិនអាចក្លាយជាបញ្ហា ដែលមកយាយីពេញមួយជីវិតរបស់នាងនោះទេ។ 

បន្ទាប់មក នាងក៏បានសរសេរសារមួយទៀត ដើម្បីលើកទឹកចិត្តមនុស្សប្រុសឲ្យគោរពមនុស្សស្រីថា៖

«មនុស្សប្រុសខ្លះនិយាយថា វាគឺជាកំហុសរបស់មនុស្សស្រី ដែលចង់បានកូនច្រើន។ សូមគោរពមនុស្សស្រីនៅក្នុងពិភពលោកនេះផង ដូចជាម្តាយ និងប្រពន្ធរបស់អ្នកជាដើម ដែលត្រូវគ្រប់គ្រងរឿងសម្រាលកូនហើយ នៅត្រូវធ្វើការផ្សេងៗទៀត។ អ្នកអាចធ្វើបានទេ? ... ពោះរបស់ខ្ញុំបែបនេះក៏មិនអីដែរ។ ខ្ញុំនៅតែអាចស្លៀកឈុតប៊ីហ្គីនីនៅផ្ទះបានដដែល។ ខ្ញុំអាចស្អាតតាមរបៀបខ្ញុំ៕»
អ្នកនាង Doreen Ching និងស្វាមី

តើអ្នកគិតយ៉ាងណាដែរ ចំពោះសាររបស់អ្នកម្តាយកូន៤រូបនេះ? សូមបញ្ចេញមតិនៅខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]