ភ្នំពេញ៖ តារាសម្តែង២ដួង អ្នកនាង សុខ សោម៉ាវត្តី និង ចែឡេង កំពុងតែទទួលសន្ទុះនៅក្នុងវិស័យសិល្បៈដូចគ្នា បើទោះបីអ្នកទាំងពីរ ប្រឡូកក្នុងវិស័យនេះ ខុសឆ្នាំ ឬមុន និងក្រោយគ្នាក៏ដោយ។

បើនិយាយពីសម្រស់របស់ពួកគេវិញ ក៏ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានដែរ គឺអាចនិយាយបានថា ស្អាតបែបម្យ៉ាងមិនថា មុខមាត់ ឬរួបរាង មិនអាចប្រៀបធៀបគ្នាបាននោះទេ ព្រោះមានចំណុចពិសេស ផ្សេងៗគ្នា។

ជាក់ស្តែង គេក៏ចាប់អារម្មណ៍រឿងមួយ ដែលអ្នកទាំងពីរ មានកន្លែងមួយដូចគ្នា ដែលគ្មានអ្នកណាសម្គាល់នោះទេ គឺពូកគេ មានស្នាមសាក់ ត្រង់ក.ជើងដូចគ្នា ហើយថែមសាក់រូប យុថ្កាតូច ដូចគ្នាទៀត ដែលរឿងនេះ ពិតជាប្លែក សម្រាប់អ្នកគាំទ្រ ដែលមិននឹកស្មានថា ពួកគេ មានចិត្តដូចគ្នាដល់ម្លឹងសោះ៕ 

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
ស្នាមសាក់សុខ សោម៉ាវត្តី
ចែ ឡេង
សុខ សោម៉ាវត្តី
ស្នាមសាក់ ចែឡេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចែ ឡេង