ភ្នំពេញ៖ អ្នកនាង សុខ សោម៉ាវត្តី ជាតារាសម្ដែង និងជាពិធីការិនីមួយរូបដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងការងារសិល្បៈរបស់នាង មិនថា ថតសម្តែង ឬថតស្ពតនោះទេ សុទ្ធតែទទួលបានការគាំទ្រខ្ពស់។

មួយរយៈនេះឃើញថា នាងហាក់ដូចជាមមាញឹក ខ្លាំងមែនទែន ជាមួយការងារតែនាងនៅតែមានពេលដើរកម្សាន្តផងដែរ។ ជាក់ស្ដែងដូចជារូបថតមួយសន្លឹក ដែលនាងបង្ហោះ ក្នុងគណនីហ្វេសប៊ុករបស់នាង ហើយអ្វីដែលនាងសរសេរ នាងបានឲ្យទស្សនិកជន ក៏ដូចជាប្រិយមិត្តចូលរួមទាយថា តើអ្នកណាជាអ្នកថតរូបឲ្យនាង បានជានាងញញឹមស្អាតបែបនេះ?

ក្រោយពីរូបនោះបានចែកចាយ មានប្រិយមិត្តជាច្រើនបានដាក់ចម្លើយ ទៅលើលោក លី វ៉ាហេទ ស្ទើរតែទាំងអស់ទៅហើយ។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ រូបថតសន្លឹកនោះ ពិតជាស៊ីអារម្មណ៍មែនទែន ជាមួយនឹង ការស្លៀកឈុតហែលទឹក ពណ៌ឆើត ហើយគ្រាន់តែពាក់អាវ ពីក្រៅតែប៉ុណ្ណោះ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី ជាមួយរូបថ្មីដែលនាងបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី