ភ្នំពេញ៖ តារាល្បីវ័យក្មេងគ្រាប់ពេជ្រថ្មីរបស់ផលិតកម្ម រស្មីហង្សមាស កញ្ញា រ៉េត ស៊ូហ្សាណា មានវ័យត្រឹមតែ ១៨ឆ្នាំសោះ ប៉ុន្តែបើនិយាយពីសមត្ថភាពទេពកោសល្យក្នុងសិល្បៈវិញ អាចនិយាយបានថា មានអំណោយផលពីធម្មជាតិតែម្តង ។

ជាក់ស្តែង ដូចជាថ្មីៗនេះ តារាស្រី រ៉េត ស៊ូហ្សាណា បានគ្រងតំណែងតួឯកស្រីជាលើកដំបូង នៅក្នុងខ្សែភាពយន្តថ្មីរបស់ ទូរទស្សន៍រស្មីហង្សមាស «បិសាចគួរឲ្យស្រលាញ់» ។ ដោយក្នុងនោះគេសង្កេតឃើញថា គ្រាន់តែខ្សែភាពយន្តនេះ ចាក់ផ្សាយជាលើកដំបូង ពោលគឺនៅភាគទី១សោះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់មហាជនទៅហើយ។

ខ្សែភាពយន្តថ្មី «បិសាចគួរឲ្យស្រលាញ់»

ហើយអ្វីដែលពិសេសនោះ គឺមហាជនបានលាន់មាត់សរសើរមិនដាច់ពីមាត់ ចំពោះភាពដ៏ប៉ិនប្រសប់ក្នុងការសម្តែង របស់តារាស្រីវ័យក្មេងវ័យ រ៉េត ស៊ូហ្សាណា រូបនេះ។ តួយ៉ាង អាចនិយាយបានថា បើទោះបីជា នេះជាខ្សែភាពយន្តដំបូងដែលហ្សាណា សម្តែងយ៉ាងណាក្តី ប៉ុន្តែស្ទើរតែគ្រប់ឈុតឆាក រាល់ការសម្តែងរបស់នាង ពិតជាធ្វើបានល្អខ្លាំងមែនទែន ដែលធ្វើឲ្យទស្សនិកជន តាមដានយ៉ាងជក់ចិត្តដិតអារម្មណ៍ ព្រមទាំងអស់សំណើចជាមួយនឹង ភាពក្រមិចក្រមើមគួរឲ្យស្រលាញ់របស់នាង។

ជាការពិតណាស់ បើប្រិយមិត្តចង់ដឹងថាខ្សែភាពយន្តថ្មីរឿង «បិសាចគួរឲ្យស្រលាញ់» ដែលទស្សនិកជនគ្រប់គ្នាល្បីថាល្អមើលតាំងពីភាគដំបូងមកនោះ កុំភ្លេច រង់ចាំតាមដានទស្សនា រៀងរាល់ថ្ងៃច័ន្ទ-អង្គារ-ពុធ វេលាម៉ោង៨យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV តែមួយគត់៕

តារាស្រី រ៉េត ស៊ូហ្សាណា
ខ្សែភាពយន្តថ្មី «បិសាចគួរឲ្យស្រលាញ់»
តារាស្រី រ៉េត ស៊ូហ្សាណា នៅក្នុងរឿង«បិសាចគួរឲ្យស្រលាញ់»
តារាស្រី រ៉េត ស៊ូហ្សាណា នៅក្នុងរឿង«បិសាចគួរឲ្យស្រលាញ់»
តារាស្រី រ៉េត ស៊ូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា