ភ្នំពេញ៖ តារាសម្តែងស្រីនិយមលេងស្ទីល នៃការតុបតែងខ្លួនបែបបរទេស កញ្ញា ទឹម រដ្ឋា បច្ចុប្បន្នកំពុងតែកាក់កបនៅក្នុងអាជីពជាអ្នកសិល្បៈយ៉ាងខ្លាំង ទាំងការងារបង្ហាញម៉ូត ផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ដូចជាថតខ្សែភាពយន្តភាគថ្មីឱ្យទូរទស្សន៍ល្បីៗនានានៅក្នុងស្រុក។

ជាក់ស្តែងពេលនេះ កញ្ញា ទឹម រដ្ឋា ក៏បានថតរឿងភាគ ឱ្យស្ថានីយ៍ទូរទស្សន៍ល្បីល្បាញរស្មីហង្សមាសផងដែរ ដោយមានការមមាញឹកយ៉ាងខ្លាំង នៅក្នុងការថតភាពយន្តបែបបុរាណ។

ស្របពេលជាមួយគ្នានេះដែរ នៅលើអ៊ីនស្តារក្រាមក៏បានបង្ហាញឱ្យដឹងថា កញ្ញា ទឹម រដ្ឋា ពិតជាមានសំណាងណាស់ ព្រោះពេលថតរឿងកញ្ញាត្រូវបានអ្នករួមការងារអៀវឆ្លងទឹក មិនឱ្យនាងដើរដោយខ្លួនឯងនោះទេ។

ណាមួយនៅក្នុងឈុតសម្តែងមួយនេះកញ្ញា ទឹម រដ្ឋា បានស្លៀកសម្លៀកតុបតែងខ្លួនជាបែបបុរាណផងដែរ នាំឱ្យក្រុមការងារខ្លាចកញ្ញា ពិបាកនៅក្នុងការឆ្លងទឹក និងខ្លាចប្រឡាក់ខោអាវនាងផង ក៏សម្រេចធ្វើបែបនេះតែម្តងទៅ។

មិនងាយទេណា កញ្ញា ទឹម រដ្ឋា សំណាងណាស់ មានក្រុមការងារចាំជួយគ្រប់ពេល ដែលជួបការលំបាកនៅក្នុងពេលថតរឿងម្តងៗដូច្នេះ។

នេះក៏បានបង្ហាញពីទឹកចិត្ត និងការយល់អធ្យាស្រ័យល្អ ចំពោះគ្នាទៅវិញទៅមកផងដែរ ដោយសេចក្តីស្រលាញ់រាប់អាន៕

ទស្សនារូបខាងក្រោម៖   

កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
សកម្មភាព ទឹម រដ្ឋា ថតរឿងបុរាណ
សកម្មភាព ទឹម រដ្ឋា ថតរឿងបុរាណ
សកម្មភាពក្រុមការងារ អៀវ ទឹម រដ្ឋា ឆ្លងទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា