(ភ្នំពេញ)៖ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលមានដំណឹងមួយបានលេចឮថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ចំរើន សុភ័ក្រ្ត កំពុងត្រៀមដឹកដៃ បងប្អូនប្រុសស្រី ចេញទៅសម្ដែង នៅសហរដ្ឋអាមេរិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ។

តាមប្រភពព័ត៌មានជិតស្និទ្ធ នឹងតារាចម្រៀង ចំរើន សុភ័ក្រ្ត បានបង្ហើបប្រាប់គេហទំព័រ Khmer Talking ឲ្យដឹងថា នេះគឺជាលើកទី១ ដែលតារាចម្រៀង ចំរើន សុភ័ក្រ ចេញទៅច្រៀងនៅសហរដ្ឋាអាមេរិក ជាលក្ខណៈក្រុមគ្រួសារ។ ប៉ុន្តែនេះគឺជាលើកទី៤ ដែលតារាសម្ដែងស្រីរូបនេះ ចេញទៅសម្ដែងនៅទីនោះ។

ជាមួយគ្នានេះដែរ មានការបង្ហើបថា ការចេញទៅសម្ដែងលើនេះ ចំរើន សុភ័ក្រ្ត អាចនឹងមានទឹកមាត់លេបច្រើនជាងមុន ព្រោះនាងបានទាំងនាំក្រុមគ្រួសារ ទៅកើបលុយ នៅទីនោះ ដល់ទៅពីរនាក់។

យ៉ាងណាមិញ ពេលទៅដល់ទីនោះ ចំរើន សុភ័ក្រ្ត រំពឹងទទួលបានការគាំទ្រ ពីសំណាក់បងប្អូនខ្មែរនៅសហរដ្ឋអាមេរិក ស្របពេលដែលនាងជាតារាចម្រៀង ដ៏មានប្រជាប្រិយភាព អាចច្រៀងបទពីដើម និងចេះរាំរបាំប្រពៃណីថែមទៀតផង ដូច្នេះនាងអាចទទួលបានការស្រឡាញ់ ពីអ្នកនៅទីនោះច្រើន៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចំរើន សុភ័ក្រ