ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថាអ្នកនាង ចនច័ន្ទ លក្ខិណា កាន់តែផ្អែមល្ហែមនឹងគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរង់ចាំមើលថ្ងៃពិសេសរបស់ពួកគេបានមកដល់។

ជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុករបស់តារារូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងទិដ្ឋភាពយ៉ាងសប្បាយរីករាយ ទឹកមុខញញឹមគ្រប់គ្នាតែម្តង ស្របពេលដែលនាងបានបង្ហើបសារមួយថា៖«ជប់លៀងតិចតួចអបអរ My honey ទទួលតួនាទីថ្មី »។

នៅក្នុងនោះដែរ មានអ្នកគាំទ្រជាច្រើន បានធ្វើការអបអរដល់គូស្នេហ៍របស់នាង ដែលបានខំប្រឹងធ្វើការងារ រហូតទទួលបានតំណែងថ្មី។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏ដូចជាមិត្តសិល្បៈដូចគ្នាបានសួរនាំថា ជាមុខតំណែងអ្វី តែតារារូបនេះហាក់ដូចជាមិនទាន់ចង់បង្ហើបប្រាប់នោះទេ ដោយនាងនិយាយយ៉ាងដូច្នោះថា «សុំលាក់សិន»៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ចនច័ន្ទ លក្ខិណា ជប់លៀងឲ្យគូស្នេហ៍
ចនច័ន្ទ លក្ខិណា ជប់លៀងឲ្យគូស្នេហ៍
ចនច័ន្ទ លក្ខិណា ជប់លៀងឲ្យគូស្នេហ៍
ចនច័ន្ទ លក្ខិណា ជប់លៀងឲ្យគូស្នេហ៍
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា