បរទេស៖ អ្នកអភិរក្សនិយម និងអ្នកស្រលាញ់សត្វជាច្រើន មានការសោកស្ដាយយ៉ាងខ្លាំងពេលដែលអំបូរសត្វរមាសកម្រមួយប្រភេទ បានបាត់បង់រមាសឈ្មោលចុងក្រោយ កាលពីថ្ងៃអង្គារនេះ ហើយរមាសដែលនៅសល់គឺរមាសញី២ក្បាលតែប៉ុណ្ណោះ។  អំបូរសត្វនេះ​កំពុងស្ថិតក្នុងស្ថានភាពជិតផុតពូជបែបនេះដោយសារការបរបាញ់ពីមនុស្ស។

 ខាងក្រោមជាអំបូរសត្វ៤ប្រភេទដែលអាចនឹងផុតពូជនៅប៉ុន្មានឆ្នាំខាងមុខនេះទៀត៖

សត្វពង្រូល

សត្វពង្រូលជាថនិកសត្វតែមួយគត់ដែលមានស្រកាគ្របដណ្ដប់លើខ្លួនវា។ សត្វប្រភេទនេះបត់ខ្លួនវាដូចបាល់ពេលជួបគ្រោះថ្នាក់។

ពូជសត្វពង្រូលមាន៨អំបូរ ហើយមាន២អំបូរកំពុង ឈានទៅរកការផុតពូជហើយ ក៏ប៉ុន្តែអំបូរទាំង៦ទៀតក៏មិនមែនកំពុង មានសុវត្ថិភាពដែរ។ ដោយសារការប្រមាញ់ពីមនុស្សដើម្បីយកសាច់និងស្រការបស់វា។

Vaquita

Vaquita គឺជាប្រភេទថនិកសត្វក្នុងទឹកដ៏កម្រជាងគេ។ មានសត្វប្រភេទនេះតែ៣០ប៉ុណ្ណោះទេនៅក្នុងឈូងសមុទ្រម៉ិចស៊ីកូ។ សត្វប្រភេទនេះកំពុងទទួលរងគ្រោះថ្នាក់ដោយសារ សំណាញ់អ្នកនេសាទនៅក្នុងសមុទ្រ។ ប្រទេសម៉ិចស៊ីកូក៏បានហាមឃាត់មិនឲ្យមានការប្រើសំណាញ់ដែរ ក៏ប៉ុន្តែការនេសាទខុសច្បាប់នៅតែកើតមានជារឿយៗ។

រមាស Javan

រមាស Javan នេះមានស្បែកដូចជាអាវក្រោះអីចឹង។ សត្វដ៏ធំនេះអាចមានទម្ងន់ដល់ទៅ ២ ២៦៧គីឡូក្រាម កម្ពស់ជិត២ម៉ែត្រ និងប្រវែង៣ម៉ែត្រ។ ពពួកសត្វនេះធ្លាប់មានពាសពេញភាគខាងជើងនៃប្រទេសឥណ្ឌា និងនៅអាស៊ីអាគ្នេយ៍ ហើយបច្ចុប្បន្នចំនួនសត្វនេះសរុបមានតែ៧០ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងឧទ្យានជាតិមួយរបស់ប្រទេសឥណ្ឌូនេស៊ី។

ប្រភេទរមាសនេះត្រូវបានប្រមាញ់ដោយ​មនុស្សដើម្បីយកស្នែងវាធ្វើជាថ្នាំបុរាណ។

ខ្លារខិន Amur

Amur leopard ជាអំបូរខ្លារខិនមួយប្រភេទដែលកម្រជាងគេលើលោក។ វាអាចរត់បានក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចលោតបានកម្ពស់៣ម៉ែត្រ។

វាត្រូវបានគេប្រមាញ់ដើម្បីយករោមដ៏ស្អាតរបស់វា ដែលធ្វើឲ្យចំនួនវាធ្លាក់មកដល់ក្រោម ៦០ក្បាល។  ប៉ុន្តែសំណាងល្អសម្រាប់អំបូរខ្លាមួយនេះ រដ្ឋាភិបាលប្រទេសរុស្ស៊ីបានបង្កើតឧទ្យានជាតិដែនដីខ្លារខិនមួយ ដើម្បីធ្វើការស្តារចំនួនសត្វកម្រនេះឡើងវិញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]