ភ្នំពេញ៖ គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា បាននិយាយថា បើចង់ឲ្យបាល់ទាត់របស់កម្ពុជា រីកចម្រើនដូចបណ្ដាប្រទេសដទៃនោះ គឺអាស្រ័យទៅលើអ្នកគាំទ្រប៉ុណ្ណោះ។ 

លោក ប្រាក់ សុវណ្ណារ៉ា​ (ឆ្វេង)

ក្នុងអំឡុងពេលប្រមូលផ្ដុំហ្វឹកហាត់ កាលពីប៉ុន្មានថៃ្ងមុននេះ សម្រាប់ត្រៀមប្រកួតទល់នឹងក្រុមជម្រើសជាតិឡាវ និងបន្ដប៉ះក្រុមអាហ្គានីស្ថាន លោក ប្រាក់ សុវណ្ណារ៉ា បានផ្ដល់កិច្ចសម្ភាសន៍មួយ ដល់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ថា កត្តាដែលធើ្វឲ្យបាល់ទាត់ ក្នុងប្រទេសមួយមានការរីកចម្រើន លុះត្រាតែអ្នកគាំទ្រ មានការចូលរួមទស្សនា ការប្រកួតឲ្យបានច្រើនដូចគ្នា ដែលនេះជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការធើ្វឲ្យកីឡាករ ដ៏ដូចជាក្លិប មានទឹកចិត្ដ និងធើ្វឲ្យការប្រកួតមានភាពស្វិតស្វាញ។ 

លោក ប្រាក់ សុវណ្ណារ៉ា​
«កត្ដាដែលធើ្វឲ្យលីក និងក្រុមជម្រើសជាតិខ្លាំង គឺអាស្រ័យទៅលើអ្នកគាំទ្រ។ បើសិនជាអ្នកគាំទ្រមានការស្រលាញ់ ដាក់ចិត្ដ ដាក់កាយ មកចូលរួមច្រើន នោះធើ្វឲ្យក្រុមទាំងអស់មានដំណើរការបានល្អ និងធើ្វឲ្យអ្នកឧបត្ថម្ភចាប់អារម្មណ៍កាន់តែខ្លាំង។ ណាមួយបើសិនលីករបស់យើងមិនខ្លាំងទេ នោះជម្រើសជាតិក៏មិនខ្លាំងដែរ» លោក ប្រាក់ សុវណ្ណារ៉ា​ បានលើកឡើង ៕
លោក ប្រាក់ សុវណ្ណារ៉ា​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]