អង់គ្លេស៖ ខ្សែបម្រើរបស់ Manchester United កីឡាករ Paul Pogba បានបង្ហាញចំណាប់អារម្មណ៍ចង់ទៅលេងជាមួយកីឡាករ Neymar តាមរយៈការថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងអ្នកសារព័ត៌មាន រហូតធ្វើឲ្យលេចឮពាក្យចចាមអារ៉ាមថា រូបគេអាចនឹងចាកចេញពី Man Utd ទៅលេងឲ្យ PSG ឆាប់ៗនេះថែមទៀតផង ដោយសារ មិនចុះសម្រុងជាមួយគ្រូបង្វឹកលោក Jose Mourinho ។

នៅក្នុងកិច្ចសម្ភាសនោះ Pogba បានសសើរពីទម្រង់លេងរបស់ Neymar និងបានសង្ឃឹមថា នៅថ្ងៃណាមួយខ្លួនអាចនឹងលេង នៅក្នុងក្រុមជាមួយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនោះជាមិនខាន។ 

កីឡាករ Pogba និង Neymar

គួរឲ្យដឹងថា កីឡាករវ័យ២៥ឆ្នាំ រូបនេះ បានផ្លាស់ប្តូរមកលេងឲ្យ Man Utd ជាលើកទី២ នៅក្នុងឆ្នាំ២០១៦ ដោយរូបគេជាកីឡាករដ៏សំខាន់មួយរូប ដែលជួយឲ្យក្លិបបិសាចក្រហមឈ្នះពាន Europa League កាលពីឆ្នាំមុន។

ប៉ុន្តែតាំងពីការចាប់ផ្តើមនូវរដូវកាលនេះ ទម្រង់លេងរបស់ Pogba ហាក់បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ រហូតធ្វើឲ្យគ្រូបង្វឹកលោក Jose Mourinho សម្រេចចិត្តដាក់កីឡាករចំណូលថ្មី Nemanja Matic និងកីឡាករវ័យក្មេង Scott McTominay ជំនួសកន្លែង Pogba វិញតែម្តង។ 

Jose Mourinho និង កីឡាករ Paul Pogba

គ្រូបង្វឹកជម្រើសជាតិបារាំងលោក Didier Deschamps បានរិះគន់ លោក Jose Mourinho ដែលសម្រេចចិត្តមិនសូវផ្តល់ឱកាសឲ្យ Pogba បានបង្ហាញខ្លួនក្នុងជម្រើសដំបូង ខណៈដែលអ្នកចាត់ការទូទៅ របស់សញ្ជាតិបារាំងរូបនេះ លោក Mino Riola បានគម្រាមថា នឹងរកក្លិបថ្មីឲ្យកីឡាករ Pogba បើរូបគេនៅតែបន្តមិនជាប់ជម្រើសដំបូង ៕

លោក Didier Deschamps
Paul Pogba និង លោក Mino Raiola

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]