បរទេស៖ ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុម Barcelona កីឡាករ Lionel Messi នឹងចំណាយពេល ៣ថៃ្ង ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីធើ្វការហ្វឹកហាត់នៅលើទឹកដីរបស់ក្រុម Real Madrid ។ 

Lionel Messi

ការយកទីលានហ្វឹកហាត់របស់ក្រុមអធិរាជស នេះ គឺធើ្វឡើងតាមការសម្រេចរបស់សហព័ន្ធបាល់ទាត់ប្រទេសអាហ្សង់ទីន ជំនួសការយកទីលានហ្វឹកហាត់របស់ក្រុម Atletico Madrid ដើម្បីត្រៀមខ្លួនធើ្វការប្រកួតមិត្ដភាព ជាមួយក្រុមជម្រើសជាតិ អេស្ប៉ាញ។ 

Lionel Messi

ការដែលហាត់នៅទឹកដីក្រុមគូប្រជែងមួយនេះ អាចធើ្វឲ្យ Messi ទាក់ទងជាមួយគ្រូបង្វឹក លោក Zinedine Zidane ដែលកំពុងធើ្វការនៅទីនោះ ខណៈនៅមានកីឡាកររបស់ Real Madrid មួយចំនួន នៅហ្វឹកហាត់ទីនោះផងដែរ។

គួរឲ្យដឹងថា អាហ្សង់ទីន នឹងត្រូវប្រកួតមិត្ដភាពជាមួយ អ៊ីតាលី នៅកីឡដ្ឋាន Etihad របស់ក្រុម Manchester City នៅថៃ្ងសុក្រ នេះ មុនបន្ដប៉ះ អេស្ប៉ាញ នៅកីឡដ្ឋាន Wanda Metropolitano ដែលជាទឹកដីរបស់ក្រុម Atletico Madrid នៅថៃ្ងទី២៧ ខាងមុខនេះ៕  

Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]