អង់គ្លេស៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ទើបផ្លាស់ប្តូរក្លិបមកលេងឲ្យក្រុមកាំភ្លើងធំ Arsenal មិនទាន់បានប៉ុន្មាន (៣ខែ) ផង ថ្មីៗនេះ ស្រាប់តែសម្រេចចិត្តទិញផ្ទះមួយនៅខាងជើងទីក្រុង London ដែលមានតម្លៃថ្លៃកប់ពពក។

កីឡាករសញ្ជាតិហ្គាបុង រូបនេះ បានស្នាក់នៅសណ្ឋាគារ តាំងតែពីថ្ងៃគេយល់ព្រមមកលេងឲ្យ Arsenal មកម៉្លេះ។ ប៉ុន្តែឥឡូវនេះ កីឡាកររូបនេះ អាចរើមកនៅផ្ទះផ្ទាល់ខ្លួនបានហើយ ក្រោយបានទិញផ្ទះមួយខ្នង ដែលមានតម្លៃប្រហែល ២២លានដុល្លារអាមេរិក។

វាមិនសូវជាមានការភ្ញាក់ផ្អើលប៉ុន្មាននោះទេ នៅពេលដែលឃើញកីឡាករ Aubameyang ហ៊ានចំណាយលុយរាប់លានដុល្លារយ៉ាងដូច្នេះ។ នោះក៏ព្រោះតែកីឡាករវ័យ ២៨ឆ្នាំរូបនេះ តែងតែមានប្រវត្តិចាយលុយមិនសំចៃដៃ ទៅលើអំពើសប្បុរសធម៌ផ្សេងៗ ក៏ដូចជាការទិញឡានស្ព៉តតម្លៃថ្លៃៗ មកទុកក្នុងហ្គារ៉ាស់ផ្ទាល់ខ្លួនរបស់គេផងដែរ។

មកទល់បច្ចុប្បន្ននេះ Aubameyang ត្រូវបានគេដឹងថា មានឡានចំនួន ១៣គ្រឿង បើគិតជាទឹកប្រាក់វិញ អាចស្មើនឹង ២,៧លានដុល្លារអាមេរិកឯណោះ។

ទស្សនារូបភាពខាងក្រោម នៃរថយន្តតម្លៃថ្លៃៗ និងផ្នែកខាងក្នុងផ្ទះថ្មីរបស់ Aubameyang៖ 

ផ្ទះថ្មីរបស់ Aubamenyang
ផ្ទះថ្មីរបស់ Aubamenyang
ផ្ទះថ្មីរបស់ Aubamenyang
ផ្ទះថ្មីរបស់ Aubamenyang
ផ្ទះថ្មីរបស់ Aubamenyang
ផ្ទះថ្មីរបស់ Aubamenyang
ផ្ទះថ្មីរបស់ Aubamenyang
ឡានរបស់ Aubameyang
ឡានរបស់ Aubameyang
ឡានរបស់ Aubameyang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]